Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លៃភាគហ៊ុន អេស៊ីលីដា (ABC)ធ្លាក់ត្រឹម ១០.២០០រៀលក្នុងមួយហ៊ុន កាលពីថ្ងៃម្សិលមិញ

ភាគហ៊ុន អេស៊ីលីដា (ABC) បានបន្តធ្លាក់ចុះ ១០០រៀល បន្ថែមទៀត មកត្រឹម ១០.២០០រៀលក្នុងមួយហ៊ុននៅថ្ងៃពុធម្សិលមិញនេះ។ ភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) វិញបានបង្ហាញការធ្លាក់ចុះខ្ពស់ជាង​ ភាគហ៊ុន អេស៊ីលីដា ទៅទៀតចំនួន ១៤០រៀល មកបិទត្រឹមថ្លៃ ១៤.៤០០រៀល។

យ៉ាងណាមិញ ភាគហ៊ុន ហ្ក្រេនធ្វីន (GTI) និងភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើង ១០០រៀលក្នុងមួយហ៊ុនស្មើគ្នា។ អាស្រ័យហេតុនេះ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៤៩ភាគរយ ទៀត មកបិទត្រឹម ៤៦១,២៩ ពិន្ទុ។

តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៥៨១,៦៦ លានរៀល។ ភាគហ៊ុន ឌីប៊ីឌី (DBDE) នៅលើទីផ្សារកំណើនវិញ ក៏បានធ្លាក់ចុះផងដែរនៅថ្ងៃនេះ ចំនួន ៧០រៀល មកត្រឹម ២.២៩០រៀលក្នុងមួយហ៊ុន ដោយមានតម្លៃជួញដូរចំនួន ៨១,២៥លានរៀល៕

×