Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារកម្នាក់ ម្តាយឪពុកជក់គ្រឿងញៀន គ្មានលទ្ធភាព ចិញ្ចឹមបីបាច់ ទុ.កកូនចោ.ល ទាល់តែស្លា.ប់ រួចយកទៅប្លុ.ងចោ.ល

spot_img

ភ្នំពេញ ៖ ប្រទះឃើញទារកដែលមានអាយុប្រហែលមួយសប្តាហ៍ម្នាក់ ត្រូវបានឪពុកម្តាយបង្កើតដាក់ចូលទៅក្នុងកេះ រួចយកទៅប្លុ.ងចោ.លក្រោមជើងដំរីថ្មមុខក្លោងទ្វារជម្ពូវ័ន បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅមុខក្លោងទ្វារវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៨ព្រឹកមិញនេះ ពួកគាត់បានលក់បន្លែនិងភេសជ្ជ:ក្បែរនោះ បានក្រឡេកមើលឃើញកេះក្រដាសមួយ នៅក្រោមជើងដំរី ដោយពួកគាត់នឹកស្មានថា ជាកេះអ្នកលក់បន្លែ ខណ:ពេលដែលអ្នកលក់បន្លែរើចេញអស់ ត្រឡប់ទៅផ្ទះរៀងៗខ្លួន ក៏បានបន្សល់ទុកកេះមួយនៅទីនោះ ទើបអ្នកលក់ភេសជ្ជ:នៅក្បែរនោះ ដើរទៅបើកមើលស្រាប់តែប្រទះឃើញសពទារកម្នាក់ នៅក្នុងកេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរនិងបានរាយការណ៍ ជូនទៅសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើការហ៊ុំព័ទ្ធនៅកន្លែងកើតហេតុខាងលើ និងបានរាយការណ៍ទៅកាន់ការិយាល័យបច្ចេកទេសកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពទារកខាងលើនេះ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពទារកនោះស្លា.ប់ដោយសារខ្វះអាហារ (បាក់ទឹកដោះ) ហើយសពត្រូវបានសមត្ថកិច្ច យកទៅប្រគល់តាអាចារ្យភ្លុក ចាត់ចែងបូជាតាមប្រពៃណី។

ក្នុងហេតុការណ៍ភ្ញាក់ខាងលើនេះ ក៏មានស្ត្រីម្នាក់បានមកអះអាងថា រូបគាត់បានស្គាល់ឪពុកម្តាយទារកនេះច្បាស់ណាស់ ដោយគាត់បានបញ្ជាក់ថា ឪពុកទារកខាងលើនេះ ឈ្មោះស្នា ម្តាយឈ្មោះធូ ពួកគេទាំងពីរនាក់ប្តីប្រពន្ធនេះ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅខាងក្រោយសាលារៀនជម្ពូវ័ន ហើយសុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង ហើយទារកដ៏អ.ភ័ព្វនេះ កើតមកមានសុខភាពល្អជាទេ ដោយម្តាយឪពុករបស់គេខ្វះការបីបាច់ចិញ្ចឹមកូន ទុ.កក្មេងចោល បណ្តែតបណ្តោយទាល់ស្លា.ប់បែបនេះ ហើយស្ត្រីខាងលើនេះ ក៏បានស្នើឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដែលមានជំនាញបង្រ្កាបគ្រឿងញៀន សូមមេត្តាចុះទៅបង្រ្កាបនិងបោសសំអាតគ្រឿងញៀន នៅខាងក្រោយសាលារៀនជម្ពូវ័នផង ព្រោះនៅទីនោះសម្បូរអ្នកលក់ចែកចាយ និងប្រើប្រាសគ្រឿងញៀនច្រើនណាស់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×