Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការសន្សំសំចៃទឹក និងថាមពលអគ្គិសនី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់គ្រប់នាយកដ្ឋាន អង្គភាពចំណុះក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាបនិងគ្រប់មន្ទីររាជធានី-ខេត្តនៃក្រសួងធនធានទឹក និងឧតុនិយមទាំងអស់ សូមចូលរួមអនុវត្តវិធានការសន្សំសំចៃទឹក និងថាមពលអគ្គិសនីនៅតាមទីតាំង ការិយាល័យ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលលើ ការសន្សំសំចៃការប្រើប្រាស់ទឹក និងថាមពលអគ្គិសនី ក៏ដូចជាកាត់បន្ថយការចំណាយថវិកាជាតិលើការ ប្រើប្រាស់ទឹក និងថាមពលអគ្គិសនី។

ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការណែនាំដូចខាងក្រោម៖ គ្រប់ម៉ាស៊ីនត្រជាក់ និងអំពូលភ្លើង ត្រូវបិទមុនពេលចេញពីបន្ទប់ធ្វើការគ្រប់កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព ឬម៉ាស៊ីនថតចម្លង ត្រូវបិទពេលឈប់ប្រើប្រាស់ លើកលែង ឧបករណ៍ ឬម៉ាស៊ីនកុំព្យូទ័រសេវរ៍ (server) ដែលផ្ទុកទិន្នន័យព័ត៌មានចាំបាច់ ២៤ម៉ោង លើ ២៤ម៉ោង ពេញមួយសប្តាហ៍
គ្រប់ឧបករណ៍ និងសម្ភារអេឡិចត្រូនិកគ្រប់ប្រភេទ ត្រូវបិទមុនពេលចេញពីបន្ទប់ធ្វើការ ភ្លើងបំភ្លឺនៅតាមបរិវេណ ទីតាំង ការិយាល័យ ត្រូវបើក និងបិទតាមពេលវេលាចាំបាច់ កុំបើកភ្លើងចោលបើគ្មានការចាំបាច់។

ក្រសួងធនធានទឹក និងឧតុនិយមមានក្តីសង្ឃឹមទុកជាមុនថា គ្រប់នាយកដ្ឋាន អង្គភាពចំណុះ ក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងគ្រប់មន្ទីររាជធានី-ខេត្តនៃក្រសួង ធនធានទឹក និងឧតុនិយមទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះដោយការយក ចិត្តទុកដាក់បំផុត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាក់ជាមិនខាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×