Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន១៣ នាក់ និង ដកហូតបានគ្រឿងញៀន ចំនួន ១០ កព្ចាប់ នៅរាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង កាលពីថ្ងែទី ៧ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣ ទាបភ្លឺឈាន ចូលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣ នាក់ ដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តនៅចំណុចទីតាំងដីឡូត៍គ្មាន លេខ ផ្លូវ ១៩៩ កែង ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ១៣ នាក់ ខាងលើរួមមាន ៖១ ឈ្មោះ ណៃ ដា វីត ភេទប្រុស អាយុ ៣១ ឆ្នាំ ។ ២- ឈ្មោះ ជួន ញ៉ាន ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ ៣- ឈ្មោះ អ៊ឹម សុភក្ត្រ័ ភេទប្រុស អាយុ ២២ ឆ្នាំ ។ ៤- ឈ្មោះ ឆន់ ឡាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ៥- ឈ្មោះ ជូ សំអន ភេទប្រុស អាយុ ៤២ ឆ្នាំ ។ ៦- ឈ្នោះ សុខ តុង ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ៧- ឈ្មោះ ជាង រតនា ភេទប្រុស អាយុ ៣០ ឆ្នាំ ។ ៨- ឈ្មោះ ឈួន សម្បត្តិ ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ ៩- ឈ្មោះ មាស មិន ភេទប្រុស អាយុ ១៨ ឆ្នាំ ។ ១០- ឈ្មោះ អ៊ុក ធារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ១១- ឈ្មោះ វីរនី ខារ៉ាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ។ ១២- ឈ្មោះ ផល តឿ ភេទប្រុស អាយុ ២៨ ឆ្នាំ ។ ១៣- ឈ្មោះ ប៊ូ មុល ភេទប្រុស អាយុ ២៨ ឆ្នាំ ។

ចំណែក វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន ៖ គ្រឿងញៀន ចំនួន ១០ កញ្ចប់តូច , ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន , ម៉ូតូម៉ាក គុប ស៊េរីចាស់ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ននេះ ,ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង កសាងសំណុំរឿង និងបញ្ជូនទៅ សាលាដំបូង ដើម្បីចាត់ការ តាមនីតិវិធីច៦ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×