Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ជិះម៉ូតូបុ.ករ៉ីម៉កដឹកដែក បណ្តាលឲ្យរងរបួស

spot_img

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូម៉ាកPCX មួយគ្រឿង បានបើកបុ.កពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកយ៉ាង ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូ របួសជើង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះដែលស្ថិតនៅលើស្ពានព្រះមុន្នីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១ ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូសណ្តោងរ៉ឺម៉ក ដឹកដែកមួយគ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីលិចមកកើត តែមកដល់ចំណុចកើតហេតុ ក៏បានបើកទ្បើងស្ពានព្រះមុន្នីវង្ស បានពាក់កណ្តាលស្ពាន បានរលត់ម៉ូតូសណ្តោងរ៉ឺម៉ក ស្របពេលនោះ ម៉ូតូម៉ាកPCX ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ 1- 2621 បើកបរមកពីខាងក្រោយ ក៏បុ.កយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូរងរបួស ត្រូវជើងផ្នែកខាងឆ្វេង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានចុះទៅកន្លែងកើតហេតុខាងលើ បានធ្វើការធ្វើការវាស់វែង យកម៉ូតូនិងរ៉ីម៉កដឹកដែកអែបកៀន ដើម្បីឲ្យភាគីទាំងសងខាង ចរចាគ្នាមួយជំហានសិន បើមិនត្រូវនឹងធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img