ក្នុងមួយរយៈចុងក្រោយនេះ ស្ពានជ្រោយចង្វារ ឃើញថាបានក្លាយជាទីកន្លែងដ៏ពេញនិយម សម្រាប់មនុស្សគិតៗខ្លី ទាំងអ្នកមានវិបត្តិស្នេហា និងគ្រួសារ។ ហើយក្នុងនោះ អ្នកខ្លះក៏លោតបញ្ចប់ជីវិតបានសម្រេច និងខ្លះទៀត ក៏ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ រួចផុតពីសេចក្តីស្លាប់បន្តរស់តទៅទៀតផងដែរ។
ដោយឡែក កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មហាជនពិតជារន្ធត់ចិត្តខ្លាំងណាស់ បានប្រទះឃើញស្រ្តីម្នាក់ បាននាំកូនស្រីតូចម្នាក់ មកកាន់លើស្ពានជ្រោយចង្វា ទាំងទឹកភ្នែកស្ថិតក្នុងស្ថានភាពមានវិបត្តិយ៉ាងខ្លាំង ហើយបម្រុងនឹងលោតចុះទឹកបញ្ចប់ជីវិត តែសំណាងល្អ មានប្រជាពលរដ្ឋនៅទីនោះឃើញទាន់ ក៏នាំគ្នាឃាត់ និងលួងលោមគាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ហើយទន្ទឹមនោះផងដែរ គ្រប់គ្នាពិតជារន្ធត់ចិត្តស្ទើរស្រក់ទឹកភ្នែក នៅពេលបានឃើញកូនស្រីតូចម្នាក់ ដែលម្តាយនាំយកប៉ុនប៉ងបញ្ចប់ជីវិតទៅជាមួយ ដោយមិនដឹងថាគ្នាភិតភ័យប៉ុនណានោះទេ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ង៉ូវ ដាលីន បានបង្ហោះរៀបរាប់ប្រាប់ឲ្យដឹងថា៖ «នាងប្រាប់ថា រត់គេចពីប្តី ប្រេីហិង្សារ បីកូនរត់មកស្ពានជ្រោយចង្វា បម្រុង…..
គ្រប់ការសម្រេចចិត្តគិតខ្លីរបស់មនុស្សស្រី សុទ្ធតែមានហេតុផល & រឿងពិបាកក្នុងចិត្ត ដែរនាងមិនអាចនិយាយប្រាប់ពិភពលោកអោយដឹងបាន
មនុស្សស្រីម្នាក់ដែររងសំពាធខ្លាំង ទាំងផ្លូវចិត្ត&ផ្លូវកាយ រហូតធ្វើឲ្យនាង ក្លាយជាមនុស្ស បាក់ទឹកចិត្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



