Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា នឹងជួបទ្វេភាគី ជាមួយទីប្រឹក្សា ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅព្រឹកស្អែក

spot_img

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងលោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួមនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តតរជាតិ។

ជំនួបដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Derek Chollet បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ។ ដោយនៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយ កម្ពុជាតែងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅលើគន្លងត្រឹមត្រូវ និងរីកចម្រើនលូតលាស់លើវិស័យជាច្រើនរួមមាន ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្មថែរក្សាសន្តិភាព ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងពេលសង្គ្រាម ការធ្វើមាតុភូមិនិវត្តជនជាតិខ្មែរពីសហរដ្ឋអាមេរិក និងអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps។

ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យនានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
ចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានជម្រាប ឯកឧត្តម Chollet អំពីអាទិភាពដែលកម្ពុជាបានកំណត់សម្រាប់ឆ្នាំក្រោយ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមជ្ឈភាពនិងភាពធន់របស់អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពអាស៊ាន និងភាពជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×