សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានងើបឡើងមកវិញ ០,៧៧ភាគរយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដល់ ៤៦៤,៨៦ពិន្ទុ ដោយមានថ្លៃភាគហ៊ុនអេស៊ីលីដា (ABC) ងើបឡើងវិញចំនួន ១៦០រៀល មកបិទនៅថ្លៃ ១០.៣៦០រៀល។
ស្របពេលជាមួយគ្នានេះដែរ ភាគហ៊ុន កំពង់ផែស្វយ័តព្រះសីហនុ(PAS) បែរជាមានការធ្លាក់ចុះ ១២០ រៀល មកបិទត្រម ១៣.២៨០រៀលក្នុងមួយហ៊ុន។ ស្រដៀងគ្នានេះដែរ កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានថយចុះ១០០រៀល មកត្រឹម ១៤.៣០០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរបូកបញ្ចូលគ្នាមានចំនួន ៣៨៥,២៩លានរៀល៕