Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនហៅការធ្វើពហិកាកាទូតកីឡាអូឡាំពិករដូវរងារបស់កាណាដាថា ជារឿង«មិនត្រឹមត្រូវ»

ប្រទេសចិនកាលថ្ងៃព្រហស្បតិ៍បានច្រានចោល ទៅលើការសម្រេចចិត្តរបស់កាណាដានិងចក្រភពអង់គ្លេសដោយចូលរួមធ្វើ ពហិការកាទូតជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំងជាមួយសហរដ្ឋអាមេរិកថាជារឿងមិនត្រឹមត្រូវនោះទេ។

ចិន​ក៏​មិន​ខ្វល់ខ្វាយ​ដែរ​ថា អវត្តមាន​របស់​មន្ត្រីនានា នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្មខ្លាំងនោះទេ​ ព្រោះថា​ប្រមុខរដ្ឋ​ មេដឹកនាំរដ្ឋាភិបាល សមាជិកគ្រួសាររាជ្យវង្សជាច្រើនបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចទៅហើយ។ នេះបើតាមលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងប្រាប់សារព័ត៌មានជាប្រចាំថ្ងៃ។   

ជារួមគិតមកទល់ពេលនេះ ប្រទេសចំនួន៣ហើយដែលបានបញ្ជាក់ថា ពួកគេនឹងមិនបញ្ចូលឥស្សរជនរដ្ឋាភិបាលទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលនឹងប្រារព្វឡើងចាប់ពីថ្ងៃទី ៤ កុម្ភៈដល់ថ្ងៃទី២០ កុម្ភៈ ដើម្បីធ្វើការតវ៉ាចំពោះការរំលោភបំពានសិទ្ធមនុស្សនៅក្នុងប្រទេសចិន។ ខណៈប្រទេសញ៉ូហ្សេលែនក៏បានអះអាងថា ខ្លួននឹងមិនបញ្ចូនមន្ត្រីណាម្នាក់ទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះទេ ដោយផ្អែកទៅលើការរឹតបន្តឹងការធ្វើដំណើរ ក៏ដូចជាបញ្ហាព្រួយបារម្ភជុំវិញសិទ្ធមនុស្សនៅក្នុងប្រទេសចិនផងដែរ។

ទោះបីស្ថិតនៅក្រោមពហិការកាទូត ប៉ុន្តែប្រទេសជាច្រើននៅតែបញ្ចូលអត្តពលិករបស់ពួកគេទៅចូលរួមការប្រកួតនោះដដែល។ លោក Wang បានលើកឡើងថា ៖«ប្រទេសចិនមិនបន្តការអញ្ចើញប្រទេសអាមេរិក កាណាដា រឺក៏ចក្រភពអង់គ្លេសឱ្យចូលរួមទៀទនោះទេ ហើយវាមិនជាបញ្ហាអ្វីនោះដែរទោះបីមន្ត្រីរបស់ពួកគេអញ្ចើញមករឺ​ក៏អត់។ ប៉ុន្តែពួកគេនឹងឃើញពីភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងប៉េកាំង។»

លោក​បន្តថា«កីឡាមិនពាក់ព័ន្ធជាមួយនឹងនយោបាយនោះទេ ហើយពួកគេ គឺ​ជា​អ្នក​ដែល​បាន​សរសេរ ដឹកនាំ និង​អនុវត្តនូវ​រឿងមួយ​នេះ។»ជាក់ស្តែង ក្រុមសិទ្ធិមនុស្សបានអំពាវនាវឱ្យធ្វើពហិការទាំងស្រុងចំពោះកីឡារដូវរងានៅទីក្រុងប៉េកាំងនេះ ដោយពួកគេលើកឡើងពីការរំលោភសិទ្ធិមនុស្សរបស់ចិនប្រឆាំងនឹងជនជាតិភាគតិច អ៊ុយហ្គរ នៅក្នុងតំបន់ស៊ីនជាំង ភាគពាយ័ព្យ ប្រទេសចិន ដែលអ្នកខ្លះហៅថា ជាអំពើប្រល័យពូជសាសន៍៕

ប្រភព៖         The Global News

×