Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងអត្រា ២.២ ភាគរយនៅឆ្នាំ២០២១នេះ

ភ្នំពេញ៖ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងអត្រា ២.២ ភាគរយនៅឆ្នាំ២០២១នេះ ដែលត្រូវបានរារាំងដោយកំណើនយឺត ក្នុងសេវាកម្ម រួមមាន៖ វិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យ។

លោកស្រី Maryam Salim នាយកប្រចាំប្រទេសនៃធនាគារពិភពលោកនៅកម្ពុជា បានមានប្រសាសន៍ថា“ដូចដែលយើងដឹងស្រាប់ហើយថា ប្រទេសកម្ពុជាឥឡូវនេះកំពុងរស់នៅជាមួយកូវីដ-១៩ហើយចំនួនប្រជាជនដ៏ច្រើនត្រូវបានចាក់វ៉ាក់សាំង ហើយរដ្ឋាភិបាលបានចាប់ផ្តើមបើកប្រទេសឡើងវិញសម្រាប់អាជីវកម្មនានា ខណៈពេលដែលបន្តអនុវត្តវិធានការបង្ការសុខាភិបាល”។

លោកស្រី បានបន្តថា “ធនាគារពិភពលោក កំពុងរៀបចំការវាយតម្លៃការអនុវត្ត និងការសិក្សាដែលនឹងអនុញ្ញាតឱ្យយើងពង្រឹង និងសម្របសម្រួលភាពជាដៃគូរបស់យើងជាមួយកម្ពុជាបន្ថែមទៀត ខណៈដែលប្រទេសនេះខិតខំដើម្បីសម្រេចបាននូវការស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩” ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កំណើនត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤.៥ ភាគរយនៅឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែការរីករាលដាលជាថ្មីនៃមេរោគកូវីដ១៩ អាចធ្វើឱ្យការងើបឡើងវិញមានហានិភ័យ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

កត្តាជំរុញកំណើនបែបប្រពៃណីមានដូចជា ឧស្សាហកម្មកាត់ដេរ ផលិតផលធ្វើដំណើរ ស្បែកជើង និងឧស្សា​ហកម្មផលិតកង់ ក៏ដូចជាកសិកម្ម កំពុងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច នេះបើយោងតាមបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជាស្តីពីការរស់នៅជាមួយកូវីដ-១៩ដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ។ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍រៀងរាល់ពីរឆ្នាំ ដែលផ្តល់ព័ត៌មានថ្មីៗអំពីការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចរយៈពេលខ្លី និងមធ្យមនៅកម្ពុជា៕

×