Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ការពិតហើយ​! បុរស​ដែល​ត្រូវ​ប្រពន្ធ និង​សាច់ញាតិ​ស្រី​ម្នាក់ទៀត ដាក់ទណ្ឌកម្ម​នៅ​ទីសាធារណៈ ពុំមែន​ជា​រឿង «​ចូល​ខារ៉ាអូខេ​» ទេ តែ​ជា​ករណី​…

​វីដេអូ​ឃ្លី​ប​មួយ​បាន​កំពុង​ល្បី​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ប៉ុន្តែ រហូតមកទល់​ពេលនេះ វា​នៅតែ​ជា​ចម្ងល់​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​ជាច្រើន ដែល​ពួកគាត់​ពុំ​ជឿថា វា​ជា​ករណី​ដាក់ទណ្ឌកម្ម​បុរស​ម្នាក់ ព្រោះតែ​គាត់ «​ចូល​ខារ៉ាអូខេ​» នោះឡើយ តើ​វា​ករណី​អ្វី​ផ្សេង​ទៅ​…? ។​

យោងតាមគេទំព័រ ​colombiamegusta នោះ​ហេតុការណ៍​ខាងលើនេះ ត្រូវ​បានបញ្ជាក់​យ៉ាងច្បាស់​ថា វា​ជា​ករណី​ដែល​បុរស​ម្នាក់ ត្រូវបាន​សហគមន៍​ជនជាតិភាគតិច​មួយ​នៅ Rio Blanco Annex, in Sativo ក្នុងប្រទេស​ប៉េ​រូ ចាប់​ដាក់ទណ្ឌកម្ម បន្ទាប់ពី​បុរស​រូបនេះ ត្រូវបាន​ចោទប្រកាន់​ព្យាយាម​រំលោភ​ស្ត្រី​ម្នាក់ ។​

​ប្រភព​បន្តថា នៅពេល​បងប្អូន​សហគម​ន៍​តាម​ទាន់​បុរស​នេះ កំពុង​ព្យាយាម​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រី​ម្នាក់ ពួកគេ​បាន​ចាប់ខ្លួន​បុរស​នេះ​ទាំង​ខ្លួនប្រាណ​អាក្រាត​ននល និង​នាំយក​មកកាន់​ទីកន្លែង​សាធារណៈ ដើម្បី​កាត់ទោស​ដោយផ្ទាល់​ដៃ​រប​ស់​ពួកគេ មុនពេល​សមត្ថកិច្ច​ម​ក​ដល់ ។ ប៉ុន្តែ នៅពេលនោះ​ផងដែរ ពួកគេ​ក៏បាន​អញ្ជើញ​ប្រពន្ធ និង​សាច់ញាតិ​របស់​បុរស​នេះ មក​ដាក់ទណ្ឌកម្ម​យ៉ាង​ចាស់ដៃ ៕ ចន្ទី​