Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នែកខ្លាំងមែន! បុរសឥណ្ឌា​ចំណាស់​ម្នាក់ អាច​សម្លឹង​ដាក់​ពន្លឺ​ព្រះអាទិត្យ មិន​ព្រិច​ភ្នែក រយៈ​ពេល​រហូត​ដល់​ទៅ​… (វីដេអូ)

ថ្មីៗនេះ បុរសវ័យចំណាស់ឥណ្ឌាម្នាក់ បានបង្កើតកំណត់ត្រាជាតិថ្មីដ៏ចម្លែកមួយ បន្ទាប់ពីគាត់បានចំណាយពេលពេញមួយម៉ោង សម្លឹងទៅកាន់ពន្លឺព្រះអាទិត្យដោយផ្ទាល់ ដោយមិនពាក់វ៉ែនតា និងសូម្បីមិនព្រិចភ្នែក។

លោក MS Verma មន្ត្រីរដ្ឋាភិបាលចូលនិវត្តន៍អាយុ ៧០ ឆ្នាំ មកពីរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា បានប្រាប់ឲ្យដឹងថា គាត់បានហ្វឹកហាត់សម្រាប់ស្នាដៃដ៏អស្ចារ្យនេះ អស់រយៈពេល ២៥ ឆ្នាំ បន្ទាប់ពីត្រូវបានបំផុសគំនិតដោយគ្រូជនជាតិឥណ្ឌាម្នាក់។

ការប៉ុនប៉ងរបស់គាត់ ដើម្បីផ្តួលកំណត់ត្រាមុន នៃការសម្លឹងទៅកាន់ព្រះអាទិត្យ ដោយមិនព្រិចភ្នែក ត្រូវបានត្រួតពិនិត្យដោយអ្នកតំណាងនៃសៀវភៅកំណត់ត្រារបស់ប្រទេសឥណ្ឌា ក៏ដូចជាក្រុមអ្នកនយោបាយ និងគ្រូពេទ្យផងដែរ។ ហើយបន្ទាប់ពីមួយម៉ោងនៃការសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់ដោយគ្មានវ៉ែនតា និងថែមទាំងមិនព្រិចភ្នែកសោះ ភ្នែករបស់លោក Verma ត្រូវបានគេចាត់ទុកថា ធម្មតាដូចទៅនឹងសុខភាពភ្នែកទូទៅផងដែរ។

លោក Verma អាចបំបែកឯតទគ្គកម្មពីមុន ដែលត្រូវបានបំបែកកាលពីប៉ុន្មានឆ្នាំមុន ដោយបុរសជនជាតិឥណ្ឌាម្នាក់ទៀត ដែលអាចសម្លឹងមើលព្រះអាទិត្យដោយមិនពាក់វ៉ែនតា និងមិនព្រិចភ្នែក រយៈពេល ១០ នាទី។ ជើងខ្លាំងភ្នែកវ័យចំណាស់រូបនេះ បានប្រាប់អ្នកកាសែតថា គាត់ត្រៀមខ្លួនជាស្រេច ដើម្បីឱ្យស្នាដៃរបស់គាត់ត្រូវបានទទួលស្គាល់ដោយ Guinness World Records ផងដែរ។

តែទោះយ៉ាងណា ថ្វីត្បិតតែអ្នកចូលនិវត្តន៍រូបនេះ ហាក់បីដូចជាល្អបន្ទាប់ពីការព្យាយាមជោគជ័យ និងថតរូបជាមួយមន្ត្រីដែលបានអញ្ជើញយ៉ាងញញឹមក៏ដោយ ក៏អ្នកជំនាញបានព្រមានពីការប៉ុនប៉ងនេះ ព្រោះការសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់ដោយភ្នែកទទេ សូម្បីតែរយៈពេលខ្លី អាចធ្វើឱ្យឈឺចាប់ និងធ្វើឱ្យមនុស្សប្រឈមនឹងហានិភ័យ គឺទទួលរងការខូចខាតភ្នែកដែលមិនអាចត្រឡប់វិញបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×