Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាតុករមីយ៉ាន់ម៉ាប្រឆាំងយោធា ធ្វើការតវ៉ាក្នុងទម្រង់ស្ងៀមស្ងាត់

ក្រុមបាតុករក្នុងប្រទេសមីយ៉ាន់ម៉ាបានបិទអាជីវកម្ម និងមិនមានអ្នកណាចេញតាមដងផ្លូវទៀតនោះទេ ដោយពួកគេធ្វើបាតុកម្មជាទម្រង់ស្ងប់ស្ងាត់វិញ ដើម្បីប្រឆាំងទៅនឹងការដឹកនាំរបស់យោធា និងការទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាដែលបានជាប់ឆ្នោតកាលពីរដ្ឋប្រហារនាខែកុម្ភៈកន្លងទៅ។

រូបភាពជាច្រើនសន្លឹកត្រូវបានចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានបង្ហាញថា នៅតាមដងផ្លូវនិងតាមផ្សារលក់ទំនិញ ក្នុងទីក្រុងទូទាំងប្រទេសបានបិទទ្វារទុកចោល ខណៈក្រុមបាតុករជាច្រើននៅក្នុងតំបន់ភាគខាងជើងរដ្ឋ Shwebo បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីធ្វើបាតុកម្មក្នុងទម្រង់បែបស្ងប់ស្ងាត់។

ក្នុងនោះ មេដឹកនាំក្រុមបាតុករម្នាក់ឈ្មោះ Khin Sandar បានថ្លែងបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«យើងត្រូវតែផ្ញើសារទៅកាន់ពិភពលោកអំពីស្ថានភាពរំលោភបំពានសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។» កញ្ញាបានបញ្ជាក់ថា ៖«យើងចង់បានសិទ្ធរបស់យើងមកវិញ​ ហើយយើងចង់ធ្វើបដិវត្តន៍ និងចង់បង្ហាញនូវភាពសោកស្តាយចំពោះការបាត់បង់មេដឹកនាំ និងជាវីរៈបុរស​និងវីរៈនារីរបស់យើង។»

ជាក់ស្តែង ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅកាន់វិបត្តិធ្ងន់ធ្ងរ នៅពេលដែលយោធាទម្លាក់មេដឹកនាំលោកស្រីអ៊ុងសាន ស៊ូជី និងរដ្ឋាភិបាលរបស់លោកស្រីកាលពីរដ្ឋប្រហារថ្ងៃទី០១ កុម្ភៈ ដោយបង្កឱ្យមានការតវ៉ាជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងនានា និងការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងយោធា និងក្រុមបះបោរជនជាតិភាគតិច។

សូមរំឭកបនិ្តចថា ជ័យលាភីរង្វាន់ណូបែល លោកស្រីស៊ូជី ក្នុងវ័យ៧៦ឆ្នាំ កំពុងប្រឈមមុខជាមួយនឹងការចោទប្រកាន់ផ្សេងៗ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំកាលពីថ្ងៃច័ន្ទ ក្រោមបទចោទ ការញុះញង់ និងបំពានបទប្បញ្ញត្តិនៃមេរោគឆ្លងកូវីដ១៩ និងទាញការថ្កោលទោសពីអន្តរជាតិចំពោះអ្វីដែលអ្នករិះគន់បានអះអាងថាជា «ការកាត់ក្តីក្លែងបន្លំ» ។

ក្រោយមក ប្រមុខរបបយោធារូបលោក មីនអ៊ុងឡាំង បានកាត់បន្ថយការកាត់ទោសរបស់លោកស្រីមកត្រឹមរយៈពេល២ឆ្នាំ ក្រោមហេតុផលមនុស្សជាតិ។ ប៉ុន្តែការចោទប្រកាន់ដែលលោកស្រីនៅតែប្រឈមមុខ អាចធ្វើឲ្យលោកស្រីជាប់គុកជាច្រើនឆ្នាំផងដែរ។​​ ក្នុងនោះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មនុស្សចំនួន៥នាក់បានសម្លាប់ និងយ៉ាងហោចណាស់មនុស្សចំនួន១៥នាក់ផ្សេងទៀបានចាប់ខ្លួន ក្រោយកងកម្លាំងយោធាបានបើកឡានទុកចូលទៅកាន់ក្រុមបាតុករក្នុងទីក្រុងយ៉ាំងហ្គន៕ ប្រភព៖ រ៉យទ័រ

spot_img
×