Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនជំរុញឱ្យចិនទទួលខុសត្រូវនូវសកម្មភាពលើបញ្ហាសមុទ្រចិនខាងត្បូង និងទីក្រុងហុងកុង

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Hayashi Yoshimasa បានអះអាងថា ជប៉ុនមានគោលបំណងជំរុញឱ្យចិនទទួលខុសត្រូវនូវសកម្មភាពឯសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ជាពិសេសបញ្ហាហុងកុង និងតំបន់ស្វយ័តជនជាតិអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង។

លោក Hayashi Yoshimasa បានបញ្ជាក់ថា ជប៉ុនប្រឆាំងជាមួយការប៉ុនប៉ងឯកតោភាគីរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង​និងខាងកើត។ លោកបន្តថា ជប៉ុនក៏មានក្តីព្រួយបារម្ភខ្លាំងផងដែរ ជុំវិញទៅនឹងស្ថានភាពសិទ្ធមនុស្សនៅក្នុង​ទីក្រុងហុងកុង និងតំបន់ស្វយ័តស៊ីនជាំងដែលមានជនជាតិអ៊ុយហ្គួររស់នៅ។ នេះ​បើយោងតាម NHK World។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Hayashi  គឺធ្វើឡើងនៅក្នុងសម័យប្រជុំដំបូងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស របស់សមាជិកG7 ដែលបានប្រព្រឹត្តឡើងនាទីក្រុង Liverpool របស់អង់គ្លេសកាលពីថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យពេលព្រឹកក្នុងប្រទេសជប៉ុន។ សម័យប្រជុំដំបូងនេះ គឺផ្តោតទៅលើប្រទេសចិន រុស្ស៊ី និងស្ថានភាពក្នុងតំបន់ផ្សេងទៀត។

បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានថ្លែងអំពីទិដ្ឋភាពនៃការធ្វើពហិការកាទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាទីក្រុងប៉េកាំងផងដែរ។ ជាក់ស្តែង អ្នកចូលរួមទាំងអស់ គ្រោងនឹងចងក្រងឯកសារស្តីពីលទ្ធផលនៃការពិភាក្សារបស់មន្ត្រីជាន់ខ្ពស់G7 លើបញ្ហាសន្តិសុខ និងសិទ្ធិមនុស្ស ក៏ដូចជាវិធានការរបស់ពួកគេប្រឆាំងនឹងការរាតត្បាតនៃកូវីដ១៩។ ប្រភព៖ South Korea News

spot_img
×