Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភពអង់គ្លេសសន្យាផ្តល់ជំនួយមនុស្សធម៌ប្រមាណ៩៩.៥លានដុល្លារទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន

ចក្រភពអង់គ្លេសនឹងគ្រោងប្រគល់ទឹកប្រាក់ចំនួនជាង៩៩.៥លានដុល្លារឱ្យប្រទេសអាហ្វហ្គានីស្ថានក្នុងការបែងចែកសម្រាប់ជាជំនួយមនុស្សធម៌។ លោក Liz Truss រដ្ឋលេខាធិកានិងជាអ្នកនាំពាក្យក្រសួងការបរទេសចក្រភពអង់គ្លេសបានថ្លែងថា អង់គ្លេសមានគម្រោងបែងចែកជំនួយមនុស្សធម៌ជាដំណាក់កាលទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដោយស្ថិតក្នុងចំនួនប្រមាណ៧៥លានផោន។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មាន Sputnik។

ការិយាល័យការបរទេសចក្រភពអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ក្នុងចំណោមកញ្ចប់ជំនួយសរុប ៣៤លានផោន នឹងត្រូវបញ្ជូនទៅកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP)។លោក Truss បានស្វាគមន៍ក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ (G7) កាលពីថ្ងៃសៅរ៍នាទីក្រុង Liverpool ជាកន្លែងដែលមន្ត្រីកំពូលៗបានជួបពិភាក្សាគ្នាអំពីជម្លោះសកលលោក និងវិបត្តិក្នុងតំបន់ រួមទាំងប្រទេសអាហ្វហ្គានីស្ថានផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ។

ក្នុងរដ្ឋមន្ត្រីការបរទេសអង់គ្លេសបានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ និងជៀសវាងហានិភ័យខ្ពស់នៃការធ្វើចំណាកស្រុក។សារព័ត៌មាន Sputnik បានរាយការណ៍ថា ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ ចក្រភពអង់គ្លេសបានបង្កើនជំនួយរបស់ខ្លួនទ្វេដងដល់អាហ្វហ្គានីស្ថាន និងតំបន់នេះ ដល់ទៅប្រហែល៣៨០លានដុល្លារ រឺ២៨៦លានផោននាឆ្នាំនេះ។

កាល​ពី​ខែ​កញ្ញា ចក្រភព​អង់គ្លេស​បាន​បញ្ជូន​ជំនួយ​ចំនួន ៣០ លាន​ផោន​ទៅ​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន។ហើយ​៥០លានផោនផ្សេងទៀតត្រូវបានបែងចែកនៅក្នុងខែតុលា។កាលពីដើមខែនេះ លោក បានពិភាក្សាអំពីបញ្ហាអាហ្វហ្គានីស្ថាន និងបញ្ហាមនុស្សធម៌ដែលពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅឯក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ក្នុងទីក្រុង Stockholm៕ ប្រភព៖​ KhaLeej Times

spot_img
×