Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​ណាស់! ថត​បាន​ស្តែង​ៗ ពពក​បង្ហាញ​រូបរាង​ជា «ត្រី​បាឡែន» លាតសន្ធឹង​ឯជើង​មេ​ឃ ស្ថិតនៅ…

លោក Vaughan Laws ជាអ្នកថតរូបជនជាតិអូស្ត្រាលីម្នាក់ ដែលមានចំណង់ចំណូលចិត្តក្នុងការ “បរបាញ់” ព្យុះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នៅពេលដែលគាត់បានឃើញអាកាសធាតុបង្ហាញសញ្ញាដ៏ចម្លែក គឺពពកមានរូបរាងដូចត្រីបាឡែន អុីចឹង។

រាល់ពេលដែល “ប្រមាញ់” ព្យុះម្តងៗ លោក Vaughan Laws សង្ឃឹមថានឹងចាប់យកពេលវេលាដ៏អស្ចារ្យនៃធម្មជាតិ។ ហើយករណីដ៏ចម្លែកនេះ គឺគាត់បានថតនៅ​ក្នុងតំបន់ Frankston នៅ​ជាយក្រុង Melbourne ប្រទេស​អូស្ត្រាលី។ឮ

នៅពេលដែលគាត់បានឮការព្យាករណ៍អាកាសធាតុ និងដឹងថាមានព្យុះដ៏ធំមួយនឹងមកដល់ លោក Laws បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅ “តាមប្រមាញ់” ព្យុះ។

ដោយផ្អែកលើបទពិសោធន៍ គាត់បានស្វែងរកឆ្នេរសមុទ្រ ដើម្បីចាប់យកពេលវេលាដ៏គួរឱ្យរំភើបបំផុត ប៉ុន្តែពេលនេះ ធម្មជាតិបានផ្តល់អំណោយដល់គាត់ដែលមិននឹកស្មានដល់ នៅពេលដែលគាត់បានឃើញពពករាងជាត្រីបាឡែនដ៏ធំ បានបង្ហាញខ្លួនផ្តេកលាតសន្ធឹងនៅជើងមេឃ។

ចែករំលែកអំពីពេលវេលាដ៏ពិសេសនេះ លោក Laws បាននិយាយថា៖ «ខ្ញុំដឹងថានឹងមានព្យុះដ៏ធំមួយ ដូច្នេះខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍មួយ ប៉ុន្តែខ្ញុំពិតជាមិននឹកស្មានថាខ្ញុំនឹងជួបករណីនេះទេ។ វាជាពេលវេលា​ដ៏អស្ចារ្យ ដែលខ្ញុំទទួលបានបទពិសោធន៍​នៃ​អាកាសធាតុផ្តល់ឱ្យខ្ញុំ​នូវកម្រិតដ៏រំភើប។ ខ្ញុំតែងតែ​ចាប់អារម្មណ៍នឹងការ «បរបាញ់» ​សម្រាប់ពេលវេលា​បែបនេះ»។

ទោះបីជាគាត់បានថតរូបរាប់ម៉ឺនសន្លឹកក៏ដោយ ប៉ុន្តែសម្រាប់លោក Laws នេះគឺជារូបថតដែលគួរអោយចាប់អារម្មណ៍បំផុត ក្នុងអាជីពរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×