Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករខេត្តតាកែវ ងាកទៅរកការដាំដំណាំ ក្នុងផ្ទះសំណាញ់របស់គម្រោង AIMS ដើម្បីបង្កើនជីវភាពរបស់ពួកគេ

តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) សហការគ្នាដើម្បីពន្លឿនទីផ្សាររួមបញ្ចូលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច (AIMS) ដើម្បីជួយប្រជាពលរដ្ឋនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ បន្ទាប់ពីជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរក្រោយចូលរួមជាមួយគម្រោង AIMS តាមរយៈការដាំដំណាំក្នុងផ្ទះសំណាញ់ និងគម្រោងបានជួយសម្រួលដល់ការធ្វើទីផ្សារកសិផលអោយមានតម្លៃសមរម្យ ដោយកាត់បន្ថយចំនួនឈ្មួញរាយរងមកត្រឹមឈ្មួញដែរល្អតែមួយក្នុងការទទួលទិញទិន្នផលទៅលក់បន្ត បន្ថែមពីលើលនេះទៅទៀត គម្រោងក៏បានរៀបចំកិច្ចប្រជុំរវាងកសិករនិងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជូនកសិករនូវក្នុងតម្លៃមួយដ៏សមរម្យផងដែរ។

ប្រជាកសិករ បានចង្អុលបង្ហាញថា ពួកគេបានចំណាយពេលជាច្រើនឆ្នាំក្នុងការធ្វើកសិកម្មបែបប្រពៃណី ប៉ុន្តែការប្រមូលផលហាក់ដូចជាមិនសមស្រប ដូច្នេះពួកគេត្រូវតែចូលរួមក្នុងគម្រោង AIMS និងធ្វើកសិកម្មបែបទំនើប។

លោក អ៊ឹង ណប ជាកសិករ បាននិយាយថា  “គម្រោង AIMS ផ្តល់ចំណេះដឹងផ្នែកការដាំបន្លែច្រើនដល់ខ្ញុំ ជាពិសេសរបៀបដាំបន្លែក្នុងផ្ទះសំណាញ់ ដែល ខ្ញុំអាចដាំដុះបន្លៃបានពេល១២ខែ។ ការជ្រើសរើសនិងការប្រើប្រាស់ជីសុវត្ថិភាព ការជ្រើសរើសគ្រាប់ពូជ ការ រៀបចំដីសម្រាប់ដាំដុះ និងការថែទាំដំនាំ។”

លោកបន្តថា “មុនពេលខ្ញុំស្គាល់គម្រោង ខ្ញុំបានដាំដុះនៅទីវាល ហើយទិន្នផលដែលខ្ញុំទទួលបានគឺបន្លែដែលសំបូរទៅដោយសារជាតិពុលដោយសារការប្រើប្រាស់ជីគីមីហួសកម្រិត ហើយវាបានបង្កជំងឺរាគដល់អ្នកបរិភោគ។ លើសពីនេះសារជាតិគីមីនោះវាបានធ្វើអោយបរិស្ថានជុំវិញផ្ទះខ្ញុំមានខ្លិនស្អុយ ហើយគ្រួសារខ្ញុំត្រូវបានខូចសុខភាពដោយសារតែវា។ ហើយដីដែលខ្ញុំបានប្រើប្រាស់ជីគីមីនោះ គឺត្រូវបានខូចស្ទើរតែខូចទាំងស្រុង។”

លោកបានបន្តទៀតថា “បន្ទាប់ប្តូរមកដាំដុះក្នុងផ្ទះសំណាញ់វិញ បន្លែរបស់ខ្ញុំមិនប្រើជីគីមីនោះទេ គឺប្រើតែជីធ្មជាតិដែលផ្សំចេញពីលាមកមាន់តែប៉ុណ្ណោះ ចឹងវាមានសុវត្តិភាពក្នុងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់។”

លោកបានបន្ថែមទៀតថា “ចាប់តាំងពីខ្ញុំបានចូលរួមជាមួយគម្រោង AIMS មក គម្រោងនេះបានផ្លាស់ប្តូជីវភាពរបស់គ្រួសារខ្ញុំ អោយ មានជីវភាពល្អប្រសើរជាងមុនច្រើនណាស់។ ព្រោះកាលពីខ្ញុំដាំនៅក្រៅរោងសំណាញ់ គឺដាំបានត្រឹមតែបីដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយទទួលផងបានតែ ១០០០$ តែប៉ុណ្ណោះក្នុងមួយដង តែពេលខ្ញុំដាំដុះក្នុងផ្ទះសំណាញ់ ខ្ញុំអាចដាំដុះបានពេញមួយឆ្នាំតែម្តង ចឹងវាបានធ្វើអោយចំណូលរបស់ខ្ញុំបានកើតឡើងខ្ពស់ជាងមុន។”

ចំណែក លោក អ៊ុន អឿ កសិករ និងជាប្រធានសហគមន៍ បានលើកឡើងថា “ខ្ញុំយល់ថាបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់នេះពិសេសណាស់ ហើយងាយស្រួលគ្រប់យ៉ាង ការគ្រប់គ្រងដំណាំ ការប្រើប្រាស់ជី រក្សាកម្តៅក្នុងរោង ការបញ្ជៀសហានិភ័យពីទឹកភ្លៀង ចឹងរាល់បញ្ហាត្រូវបានកាត់បន្ថយស្ទើរតែ៩៩%”។

លោកបន្តថា “ចំណូលដែលបានមកពីការធ្វើកសិកម្មក្នុងផ្ទះសំណាស់ គឺទទួលបានចំណូលខ្ពស់ ព្រោះយើងអាចប្រមូលទិន្នផលបានរាល់ថ្ងៃ ហើយប្រមូលបានពេញមួយឆ្នាំ។ យើងមានពេលវេលាគ្រប់គ្រាន់ក្នុងការដាំដុះបន្លែក្នុងផ្ទះសំណាញ់”

លោកបានបន្ថែមថា “កាលពីមុនយើងដាំមិនបានច្រើនដងទេក្នុងមួយឆ្នាំ ហើយប្រឈមនឹងការខូចខាតច្រើនណាស់ តែចប្ចុប្បន្ន ខ្ញុំអាចគ្រប់គ្រងការដាំដុះបន្លែក្នុងរោងសំណាញ់បាន ហើយយើងអាចកំណត់ចំនួនផលិត​ផលយើងបានថែមទៀត ឧទាហរណ៍៖ ប្រសិនយើងចង់ប្រមូលទិន្នផល៥០០គីឡូ ក្នុងមួយថ្ងៃ ឬ ២០០គីឡូ ក្នុងមួយថ្ងៃ គឺយើងអាចកំណត់បាន ហើយអាចធ្វើបានពេញមួយឆ្នាំតែម្តង។ ដូច្នេះចំណូលគឺខុសគ្នាច្រើន។”

លោក សៅ សំណាង ជាទីប្រឹក្សាវិនិយោគឯកជនសម្រាប់គម្រោង AIMS ដែលមានមូលដ្ឋាននៅខេត្តតាកែវ

បានមានប្រសាសន៍ថា “គម្រោង AIMS ត្រូវបានដាក់អោយដំណើរការតាំងពីឆ្នាំ ២០១៧ ដោយកំណត់យកតំបន់គោលដៅចំនួន ១៨ ខេត្ត។ ចំពោះគម្រោង AIMS  នេះគឺមានគោលបំណងបង្កើនចំណូលដល់ប្រជាកសិករខ្នាតតូច តាមរយៈការធ្វើកសិកម្ម។

លោកបានបន្តថា “គម្រោង AIMS ជួយដល់កសិករ ដោយផ្តោតសំខាន់ទៅលើ ធានាថាផលិតផលរបស់កសិករលក់បានក្នុងតម្លៃខ្ពស់ និង ធានាថាអ្នកប្រើប្រាស់ទទួលបានបន្លែសុវត្តិភាពដើម្បីបរិភោគ ដោយតម្លៃថោក។ ដូច្នេះការធ្វើទីផ្សារបន្លែ ប្រសិនជាការលក់បន្លែរបស់កសិករ បានទៅដល់ទីផ្សារដោយការទទួលទិញតែឈ្មួញម្នាក់នោះតម្លៃដែលគាត់ទទួលបានពីឈ្មួញនឹងបានខ្ពស់ ហើយបន្លែដែលឈ្មួញលក់ទៅអោយអ្នកប្រើប្រាស់ក៏ក្នុងតម្លៃសមរម្យ ប៉ុន្តែប្រសិនជា ទិន្នផលរបស់កសិករលក់ទៅកាន់តែផ្សារ ដោយឆ្លងកាត់ឈ្មួញច្រើននាក់ នោះតម្លៃដែលគាត់ទទួលបានក៏ថោក ហើយអ្នកប្រើប្រាស់នឹងទិញបន្លែយកទៅញុំាក្នុងតម្លៃថ្លៃ។ ដូច្នេះការងាររបស់គម្រោង AIMS គឺធ្វើយ៉ាងណាអោយបន្លែរបស់ក្រុមកសិករទៅដល់ផ្សារ ដោយឆ្លងកាត់តែឈ្មួញតែម្នាក់ តាមរយៈការធ្វើកុងត្រារវាងកសិករនិងឈ្មួញ។

លោកបានបន្ថែមថា“គម្រោងនេះពិតជាល្អណាស់ព្រោះវាជាឱកាសដែលអនុញ្ញាឱ្យស្ថាប័នឯកជនអាចចូលរួមជាមួយគម្រោងក្នុងការលក់ផលិតផលវត្ថុធាតុដើមដល់ក្រុមកសិករក្នុងតម្លៃទាប ហើយកសិករនឹងអាចធ្វើការដាំដុះ និងលក់ផលិតផលទៅកាន់ទីផ្សារក្នុងតម្លៃសមរម្យផងដែរ។ ដូច្នេះគាត់នឹងសប្បាយចិត្តពេលដែលផលិតផលរបស់គាត់ត្រូវនឹងតម្រូវការទីផ្សារ តាមរយៈអ្នកប្រមូលទិញដែលបានចុះកុងត្រាជាមួយគម្រោង។”

លោកបានបន្ថែមទៀតថា គម្រោងនេះ ត្រូវបានអង្គការ IFAD ផ្តល់ពិន្ទុចំនួន ៥លើ៦ ជាប់ជាគម្រោងដែលល្អមួយផ្នែកកសិកម្មក្នុងប្រទេសកម្ពុជា៕ ប្រភព៖ A24

spot_img
×