Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីកូរ៉េខាងត្បូងថា៖កូរ៉េខាងជើង ចិន និងសហរដ្ឋអាមេរិក បានយល់ព្រមជា គោលការណ៍បញ្ចប់សង្គ្រាមកូរ៉េ

កូរ៉េខាងជើង កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នា ជាគោលការណ៍ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ ដែលជាការបញ្ចប់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងបទឈប់បាញ់នាឆ្នាំ១៩៥៣។ ប៉ុន្តែ យើងមិនអាចអង្គុយ ដើម្បីពិភាក្សាឬចរចាលើសេចក្តីប្រកាសនោះទេ ដោយសារតែការទាមទាររបស់កូរ៉េខាងជើង។ នេះបើយោងតាមប្រធានាធិបតីកូរ៉េខាងត្បូងលោកមូជេអ៊ីន ដែលបានថ្លែងកាលពីថ្ងៃចន្ទក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី។ លោកបានថ្លែងថា«យើង​សង្ឃឹម​ថា ​កិច្ច​ពិភាក្សានេះ​នឹង​ត្រូវ​បាន​ផ្តួច​ផ្តើមឡើង»។

មែនទែនទៅ ទីក្រុងព្យុងយ៉ាង ចង់ឱ្យសហរដ្ឋអាមេរិកទម្លាក់ចោលនូវអ្វីដែលខ្លួនហៅថា គោលនយោបាយអរិភាព(មិនស្មោះត្រង់) របស់អាមេរិកចំពោះខ្លួន។ ជាក់ស្តែងអរិយភាពត្រង់ចំណុនេះ កូរ៉េ​ខាង​ជើងចង់​សំដៅថា ​ភាពគ្មានការគោរពពាក្យសច្ចៈ​នូវវត្តមាន​កង​កម្លាំង​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង សមយុទ្ធ​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង និង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើមក​កូរ៉េ​ខាង​ជើង ​ក្នុង​គោល​បំណង​ដើម្បីបញ្ឈប់​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន។

ក្នុងនោះ  ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានAxiosថា មន្ត្រីសហរដ្ឋអាមេរិក ត្រៀមខ្លួនដើម្បីជួបពិភាក្សាដោយគ្មានលក្ខខណ្ឌជាមុនហើយ យើងសង្ឃឹមថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបជាវិជ្ជមានចំពោះការបញ្ជាក់របស់យើងបែបនេះ។ សម្រាប់លោកម៉ូនវិញបានអះអាងថា ការប្រកាសបញ្ចប់សង្គ្រាមដោយខ្លួនឯង មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែត្រូវរៀបរាប់ជំនួសវិញថា ជាជំហានសំខាន់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

សារព័ត៌មាន BBC ពីទីក្រុងសេអ៊ូល អ្នកស្រី Laura Bicker បានសរសេរថា លោកម៉ូន នឹងចាកចេញពីតំណែងនាខែមីនាឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានអង្វរប្រទេសពាក់ព័ន្ធអស់រយៈពេលប្រាំឆ្នាំ ដើម្បីនាំមកនូវសន្តិភាពអចិន្ត្រៃយ៍ដល់ឧបទ្វីបកូរ៉េ។ លោកស្រីបន្ថែមថា ការបញ្ចប់សង្គ្រាមជាផ្លូវការគឺជា ក្តីសង្ឃឹមចុងក្រោយ របស់ម៉ូន។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងហាក់ដូចជាសាទរ ឬសុទិដ្ឋិនិយមចំពោះគំនិតដូចលោក។

លោកស្រី Bicker កត់សម្គាល់ថា មានបញ្ហាធំជាងនេះសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកម៉ូន ដោយកូរ៉េខាងត្បូងមិនបានចុះហត្ថលេខាលើបទឈប់បាញ់នោះទេ។ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះមិនមែនជាអំណោយរបស់លោកម៉ូន ដើម្បីចងក្រងទៅជាសៀវភៅប្រវត្តិសាស្រ្តទេ។ ផ្ទុយទៅវិញ លោកអាចបន្តព្យាយាមនាំភាគីទាំងអស់មកតុចរចា៕ ប្រភព៖ The week News

×