Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១ ខែឆ្នាំ២០២១នះ ការប្រមូលចំណូលពន្ធ ដារ កើនលើសផែនការ ១៤%

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសព័ត៌មានថា ក្នុងរយៈពេល១១ ខែឆ្នាំ២០២១នះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ២ ៥៦០.១២លានដុល្លារអាមេរិក ស្មើនឹង១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។

ការប្រមូលចំណូលនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១​​ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តម បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០.២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤.៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០.៩០% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៤៩.៣១ ប៊ីលានរៀល (ប្រមាណជា ១២.១៧ លានដុល្លារអាមេរិក)។

សរុបរយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០ ៣៦៨.៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០.១២ លានដុល្លារអាមេរិក) ស្មើនឹង ១៤.១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យលទ្ធផលប្រមូលចំណូលពន្ធកើនឡើងក្នុងខែវិច្ឆិកា និងឈានទៅសម្រេចលើសផែនការឆ្នាំ២០២១ រហូតដល់១៤.១៣% ក្នុងរយៈពេលត្រឹមតែ ១១ខែនេះ​គឺមានការ​ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាច្រើន៕

×