ឆ្នាំជូត ៖ ការងារ ជោគជ័យ ត្រូវបានថ្នាក់លើសរសើរអំពីភាពម៉ឺងម៉ាត់ក្នុងការងាររបស់អ្នក ។ លុយកាក់ ដោយត្រូវបានថ្នាក់លើពេញចិត្តហេតុនេះអ្នកមានលទ្ធភាពបានឡើងប្រាក់ខែ។ មនោសញ្ចេតនាល្អប្រសើរកក់ក្តៅ ៕
ឆ្នាំឆ្លូវ ៖ ការងារ ដោយសារភាពជឿជាក់លើខ្លួនឯងពេក ដែលនាំឲ្យអ្នកជួបការលំបាកច្រើនក្នុងការងារ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយលុយកាក់ ដែលអាចប្រឈមនឹងការខ្វះខាតច្រើន ។ មនោសញ្ចេតនាគួរមានភាពទន់ភ្លន់ផ្អែមល្ហែមក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំខាល ៖ ការងារ មិនត្រូវអភិរក្សជ្រុលក្នុងការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ ។ លុយកាក់មានឱកាសបង្កើនបន្ថែមចំណូល ។ មនោសញ្ចេតនា គួរគោរពពេញចិត្តនូវអ្វីដែលមានសព្វថ្ងៃ ៕
ឆ្នាំថោះ ៖ ការងារ ជាថ្ងៃដ៏ប្រសើរសម្រាប់ការសហការចរចាជំនួញ ។ លុយកាក់ ទោះបីមានឱកាសរកប្រាក់ថែមច្រើន តែអ្នកក៏គួរមានផែនការគ្រប់គ្រងហិរញ្ញវត្ថុមួយឲ្យសមស្រប។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕
ឆ្នាំរោង ៖ ការងារ មិនត្រូវជ្រៀតជ្រែកក្នុងរឿងអ្នកដទៃនាំឲ្យមានទុក្ខដល់ខ្លួន ។ លុយកាក់ ថ្ងៃនេះមានត្រូវចំណាយ ខាតបង់ប្រាក់ច្រើន ។ មនោសញ្ចេត គួរចេះយោគយល់អធ្យាស្រ័យចំពោះគូស្នេហ៍ ៕
ឆ្នាំម្សាញ់ ៖ ការងារ មិនត្រូវចូលរួមក្នុងការវិនិយោគអចលទ្រព្យ ។ លុយកាក់ ៖ ប្រភពចំណូលកើនឡើង ។ មនោសញ្ចេតនា អ្នកបានរៀបការរួចគួរប្រយ័ត្នក្នុងទំនាក់ទំនងជាមួយភេទផ្ទុយគ្នាបញ្ចៀសការយល់ច្រឡំមិនគួរកើតមាន ៕
ឆ្នាំមមី ៖ ការងារ ជាថ្ងៃអំណោយផលល្អសម្រាប់ការវិនិយោគ ។ លុយកាក់ បោះទុនវិនិយោគ នឹងទទួលបានលទ្ធផលល្អ កាក់កបបំផុត។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕
ឆ្នាំមមែ ៖ការងារ ថ្ងៃនេះប្រសិនមានការចរចា សហការរកស៊ីនឹងសម្រេចបានលទ្ធផលដ៏គាប់ប្រសើរ ។ លុយកាក់ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕
ឆ្នាំវក ៖ ការងារ គួរមានផែនការច្បាស់លាស់ មិនត្រូវធ្វើអ្វីតាមចិត្តនឹកឃើញ ។ លុយកាក់ ឱកាសរកប្រាក់មានច្រើន គួរចេះចាប់យកឲ្យទាន់ពេល ។ មនោសញ្ចេតនាមានរឿងប្រែប្រួលច្រើនទាំងល្អ និងអាក្រក់ ៕
ឆ្នាំរកា ៖ ការងារ ដំណើរការជាប្រក្រតី ពុំមានរឿងអ្វីមកបង្អាក់ ឬធ្វើឲ្យរាំងស្ទះ ។ លុយកាក់ ថ្ងៃនេះមានរឿងត្រូវចំណាយប្រាក់ច្រើន ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា ៕
ឆ្នាំចរ ៖ ការងារ មិនត្រូវបង្កើតរូបភាពមិនល្អ ចំពោះថ្នាក់លើ ដោយលូកដៃចូលកិច្ចការអ្នកផ្សេង ។ លុយកាក់ មានទាំងដំណឹងល្អ និងអាក្រក់អំពីហិរញ្ញវត្ថុ ។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែកគ្នា ៕
ឆ្នាំកុរ ៖ ការងារ អំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ ចំណូលកើនឡើង ។ មនោសញ្ចេតនា រីកចម្រើន ជាថ្ងៃដ៏សមស្របសម្រាប់ការណាត់ជួប ៕