Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​ក្រុម G7 ឯកភាព​គ្នា​អំពី​គោលជំហរ​ចំពោះ​កូរ៉េខាងជើង​

spot_img

​បណ្តា​ប្រមុខ​ការទូត​នៃ​ក្រុម​ប្រទេស​មាន​ខឿន​សេដ្ឋកិច្ច​រីកចម្រើន​លំដាប់​ដំបូង​ពិភពលោក (G7) បាន​ឯកភាពគ្នា​លើ​ទស្សនៈ​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក្នុង​សន្និសីទ​ប្រមុខ​ការទូត G7 នា​ទីក្រុង Toronto ប្រទេស​កាណាដា​។​

​ទិដ្ឋភាព​នៃ​សន្និសីទ​រដ្ឋមន្ត្រីការបរទេស និង​សន្តិសុខ G7 នៅ Toronto ថ្ងៃទី ២២ ខែ​មេសា ។​

​ថ្លែង​ក្នុង​អង្គប្រជុំ​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ទី ២៣ ខែ​មេសា លេខា​សារព័ត៌មាន​រង​នៃ​ក្រសួង​ការបរទេស​ជប៉ុន Toshihide Ando ឲ្យដឹងថា បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជា​របៀបវារៈ​លំដាប់​ដំបូង​នៃ​សន្និសីទ​នេះ ហើយ​បណ្តា​ភាគី​ឯកភាពគ្នា​ថា នឹង​បន្ត​បង្កើន​សម្ពាធ​ជា​អតិប្បរមា​ចំពោះ​ក្រុង​ព្យុងយ៉ាង​ជុំវិញ​បញ្ហា​ឲ្យ​រំសាយ​នុយក្លេអ៊ែ​រ​។​

​ក្នុង​សន្និសីទ​នោះ​ដែរ​ក៏​បាន​អះអាង​ច្បាស់​ពី​ការ​មិន​ទទួលយក​ដាច់ខាត​ប្រទេស​កូរ៉េខាងជើង​មួយ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ។ ទន្ទឹម​នោះ​ក៏​បាន​បង្ហាញ​នូវ​ការព្រួយបារម្ភ​ចំពោះ​ការ​ដែល​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន គ្រាន់តែ​ប្រកាស​ផ្អាក​ការសាកល្បង​នុយក្លេអ៊ែ​រ កាំជ្រួច​អន្តរទ្វីប ហើយ​រើរុះ​បណ្តា​បរិក្ខារ​នៅ​មូលដ្ឋាន​នុយក្លេអ៊ែរ​មួយនា​ប៉ែក​ខាងជើង ដោយ​ពុំ​សន្យា​រំសាយ​ចោល​នុយក្លេអ៊ែរ​ឡើយ ៕ សូ​យ​ន​

spot_img
×