Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​ត្រី​រូបរាង​ចម្លែក​ដ៏​ធំ ដំបូង​ស្មាន​តែ​ដា.ច់​ខ្លួន លុះ​ចូល​កៀក​ទើប​ដឹ​ង​ថា… (វីដេអូ)

បុរសម្នាក់មានឈ្មោះថា Rich German ខណៈគាត់កំពុងរីករាយជាមួយមិត្តភ័ក្តិរបស់គាត់ នាថ្ងៃមួយនៅក្នុងទឹកក្បែររដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលនោះគាត់បានជួបប្រទះដោយចៃដន្យ ត្រីមានរូបរាងដ៏ចម្លែក ដែលគេឲ្យឈ្មោះថា sunfish។

ដំបូងឡើយ German មានការចាប់អារម្មណ៍ចំពោះរូបរាងចម្លែករបស់ត្រីនេះ ព្រោះវាហាក់ដូចជាត្រូវបាន “ខាំផ្តាច់ពាក់កណ្តាល” ប៉ុន្តែ ការពិត គឺមិនមែនអុីចឹងទេ។ រូបថត​និងឃ្លីបដែល German ថតបានៗ​ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង​នៅលើ​បណ្តាញសង្គម។

Sunfish គឺជាត្រីចម្លែកមួយប្រភេទ ក្នុងចំណោមត្រីដ៏ធំបំផុត នៅក្នុងពិភពលោក ដែលត្រីនេះអាចមានទម្ងន់រហូតដល់ទៅ ២.៥ តោន។ រូបរាងរបស់វាគឺដូចជាគ្រាប់។ ពួកវាត្រូវបានគេហៅថា ត្រីព្រះអាទិត្យ (Sunfish) ពីព្រោះពួកវាត្រូវបានមនុស្សសង្កេតឃើញជាញឹកញាប់នៅពេលពួកគេហែលឡើងលើផ្ទៃទឹក ហើយបន្តបណ្តែតខ្លួនដូចពួកគេចង់ “សំដិលខ្លួននឹងពន្លឺព្រះអាទិត្យ”។

លោក German បាននិយាយថា គាត់ធ្លាប់បានឃើញត្រីព្រះអាទិត្យ ប៉ុន្តែមិនដែលឃើញទំហំរបស់វាផ្ទាល់ទេ។

បន្ទាប់ពីស្វែងរកព័ត៌មានតាមអ៊ីនធឺណិត German បានដឹងថា ត្រីព្រះអាទិត្យដ៏ធំបំផុតដែលបានរកឃើញមានប្រវែង ២៧២ សង់ទីម៉ែត្រ។ ដូចនេះ German ប្រហែលជាទើបតែបានឃើញត្រីព្រះអាទិត្យដ៏ធំបំផុតមួយនេះ នៅក្នុងពិភពលោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×