ភ្នំពេញ ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APPF) ក្រោមមូលបទ «តួនាទីសភាក្នុងការពង្រឹង ភាពធន់ ក្រោយសម័យកូវីដ១៩» លើកទី២៩ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដោយគណៈប្រតិភូសភាកម្ពុជាបានស្នើធាតុចូលក្នុងសេចក្តីព្រាងសេចក្តីសម្រេច ទាក់ទងនឹងកិច្ចប្រជុំ ស្តីពីបញ្ហានយោបាយ និងសន្តិសុខ និងសេចក្តីព្រាងសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំសមាជិកសភា ជាស្ត្រី ដោយបានចូលរួមផ្តល់មតិយោបល់ នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេច និងសេចក្តីប្រកាស រួមផងដែរ។

តបតាមការអញ្ជើញរបស់លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF លើកទី២៩ និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) បាន ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក Moon Jae-in ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងលោក Park Byeong-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF29 ដោយមានការថ្លែងសុន្ទរកថាបើក និងស្វាគមន៍គណៈប្រតិភូសភាជាសមាជិកAPPF ទាំងអស់ដែលបានចូលរួម។
កិច្ចប្រជុំនេះ គឺជាឱកាសមួយ ដើម្បីឱ្យសភាសមាជិកAPPF បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់សភា ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការខិតខំពុះពារជំនះចំពោះការរាតត្បាតសកលនៃជំងឺកូវីដ១៩។

អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា តបតាមការ អញ្ជើញរបស់ ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF លើកទី២៩ និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភានៃព្រះ រាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ ថា (APPF) ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយសម័យកូវីដ-១៩” តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម Moon Jae-in ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Byeorg-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន APPF29. ដោយមានការថ្លែងសុន្ទរកថាបើក និងស្វាគមន៍គណៈប្រតិភូសភា ជាសមាជិកAPPFទាំងអស់ ដែលបានចូលរួម។
កិច្ចប្រជុំនេះ គឺជាឱកាសមួយ ដើម្បីឱ្យសភាសមាជិកAPPF បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់សភា ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការខិតខំពុះពារជំនះចំពោះការរាតត្បាតសកលនៃ ជំងឺកូវីដ១៩។
គណៈប្រតិភូសភាកម្ពុជាបានស្នើធាតុចូលក្នុងសេចក្តីព្រាងសេចក្តីសម្រេច ទាក់ទងនឹងកិច្ចប្រជុំ ស្តីពីបញ្ហានយោបាយ និងសន្តិសុខ និងសេចក្តីព្រាងសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំសមាជិកសភា ជាស្ត្រី ដោយបានចូលរួមផ្តល់មតិយោបល់ នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេច និងសេចក្តីប្រកាស រួមផងដែរ។
កិច្ចប្រជុំសមាជិកសភាជាស្ត្រី ក្រោមប្រធានបទ “ការធ្វើឱ្យបានសម្រេចសមភាពយេនឌ័រ តាមរយៈការបង្កើន ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី” ដែលមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជាប្រធានដឹកនាំប្រតិភូ។ កិច្ចប្រជុំពេញអង្គលើកទី១៖ ស្តីអំពីនយោបាយ និងសន្តិសុខ ក្រោមប្រធានបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ក្រោយ សម័យកូរ៉ដ-១៩“ ដែលមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា និងជា ប្រធានប្រតិភូសភាកម្ពុជា បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំនេះ។ កិច្ចប្រជុំពេញអង្គលើកទី២៖ ស្តីអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោមប្រធានបទ “តួនាទីរបស់សភាក្នុងការពង្រឹងសមាហរណកម្ម សេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្មនៅក្នុងតំបន់ដែលមាន លោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩ នៃរដ្ឋសភា ជាប្រធានដឹកនាំប្រតិភូ។ កិច្ចប្រជុំពេញអង្គលើកទី៣៖ ស្ដីពីកិច្ចសហ ប្រតិបត្តិការតំបន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ “សកម្មភាពសភារួមគ្ន ក្នុងការ ឆ្លើយតបទៅនឹងការបប្រួលអាកាសធាតុ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដែល មាន ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ជាប្រធានដឹកនាំប្រតិភូ។
គណៈប្រតិភូដែលបានចូលរួមទាំងអស់ បានធ្វើការចែករំលែកនូវទស្សនៈ មតិយោបល់ ប្រកប ដោយអត្ថន័យ ខ្លឹមសារល្អៗ ចូលរួមនៅក្នុងគ្រប់កិច្ចប្រជុំ ដែលធ្វើឱ្យដំណើរការកិច្ចប្រជុំប្រព្រឹត្តទៅ ដោយរលូន មានផ្លែផ្កាល្អ មានភាពស្និទ្ធស្នាល និងទទួលបានជោគជ័យដ៏ប្រសើរ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29)បានគាំទ្រតួនាទីកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ដើម្បីរក្សាបានពហុភាគីនិយម សាមគ្គីភាពអាស៊ាន និងសន្តិភាពក្នុងតំបន់។ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៩ បានបិទបញ្ចប់នៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសមាជិក APPF បានអនុម័តទទួលយកសភាប្រទេសព្រុយណេដារូ សាឡាម ជាសមាជិកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ បានអនុម័តទទួលយកសេចក្តីសម្រេច ចំនួន១៣ និងបានឯកភាពទៅលើសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំ APPF29. ហើយបានកំណត់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវប្រារព្ធធ្វើនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២ខាងមុខ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី














