ការងារ និងអាជីវកម្ម៖ លោកអ្នកនឹងមានភាពហ្មត់ចត់ និងការសម្រេចចិត្តបានត្រឹមត្រូវបំផុតក្នុងកិច្ចការងារ។ បើមានគម្រោងចង់ផ្លាស់ប្តូរទីកន្លែងធ្វើការ ឬការតុបតែងហាងទំនិញថ្មីៗ ថ្ងៃនេះគឺជាពេលវេលាដ៏ស័ក្តិសម ព្រោះនឹងនាំមកនូវមង្គល និងការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ឬថ្នាក់លើ។


