Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ទោស បុរសកម្មកររោងចក្រម្នាក់ ជាប់គុក១២ ឆ្នាំជាប់ពាក់ព័ន្ធ សង្ស័យស.ម្លាប់ប្រពន្ធរបស់គាត់ ដោយអា.រ.កនឹងកាំ.បិត ដោយសារតែភ្លើងស្នេហ៍ប្រច័ណ្ឌ!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស បុរសជាប់ចោទម្នាក់ ដាក់គុក ១២ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើឃាត.កម្ម ដោយយកកាំ.បិតចិតបន្លែ អា.រ.កស.ម្លាប់ប្រពន្ធរបស់គាត់ បណ្តាលស្លា.ប់យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា និងដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ ចំពោះជនរងគ្រោះ។

អំពីឃាតកម្មនេះ បានកើតឡើង នៅក្នុងចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិត នៅក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណជាជាង ៥ និង ៣០ នាទី ល្ងាច ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧។

លោក ភូ ពៅស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ព្រុំ វណ្ណ: ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានមុខរបរមុនចាប់ខ្លួននៅជាកម្មកររោងចក្រ និងជាអ្នកបើករថយន្តដឹកកម្មកររោងចក្រ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ មុន សុខគា ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

អ្នកទាំង២ គឺ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅ នៅចំណុចកើតហេតុខាងលើ។
នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទ ឈ្មោះ ព្រុំ វណ្ណៈ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោស ដាក់គុក កំណត់ ១២ ឆ្នាំ និង បង្គាប់ឲ្យគាត់ត្រូវសងសំណងជម្ងឺចិត្តចំនួន៣ ម៉ឺនដុល្លារអាមេរិក ដល់ម្តាយជនរងគ្រោះ ដែលជាភាគីដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ។ តែជនជាប់ចោទបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោ ត្រូវបានជាប់ចោទពីបទ« ឃាត.កម្ម » តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទ
ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ បន្ទាប់ពីគាត់ សង្ស័យបានស.ម្លាប់ប្រពន្ធរបស់គាត់ នៅចំណុចកើតហេតុខាងលើ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×