Sunday, May 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់តំណាងឲ្យទៅសួរសុខទុក្ខ ឯកឧត្តម ញឹក ប៊ុនឆៃ

ភ្នំពេញ ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរ ដោយលោកជំទាវ គង់ ម៉ារីយ៍ លេខាសម្តេចប្រធាន លោកជំទាវ ឈរ ស្រីពីង លេខាសម្តេចប្រធាន បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចប្រធាន និង ថវិកា មួយចំនួន, កន្រ្តកផ្កា, កន្រ្តកត្រជៀកកាំ,កន្រ្តកផ្លែឈើ ទៅសួរសុខទុក្ខ ឯកឧត្តម ញឹក ប៊ុនឆៃ ដល់គេហដ្ឋាន ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនោះ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានទទួលយក និងអរគុណ ហើយក៏បានផ្តាំផ្ញើសួរសុខទុក្ខទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបា្ររព្ធខួបកំណើត គម្រប់៦៧ឆ្នាំឈានចូល៦៨ឆ្នាំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×