ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើសន្និសីទកាសែត ដើម្បីបង្ហាញមុខជនសង្ស័យប្រុសស្រី១១នាក់ (ស្រី៣នាក់) ជាមុខសញ្ញាប្លន់ ប្រដាប់អាវុធ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
លោកវេរសេនីយ៍ទោ ក្រេត សិខរីន អធិការរងទទួលផ្នែកព្រហ្មទណ្ឌបានឱ្យដឹងថា មុខសញ្ញាប្លន់ប្រដាប់អាវុធយ៉ាងសកម្មចំនួន៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល៧មករា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបនាំយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់សកម្មខាងលើបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ២២ ខែមេសា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ នៅចំណុចមុខសួនច្បារកាស៊ីណូណាហ្គាវើល ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់ផ្ទុះអាវុធ ឈ្មោះ ឡុង សម្បត្តិ ជាមុខសញ្ញាប្លន់ ដែលធ្វើសកម្មភាពការលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២នឹង៣០នាទី នៅចំណុច មុខផ្ទះលេខ ៣៤៣E០Z ផ្លូវ២១៧ ភូមិ៤ សង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈានទៅឃាត់ខ្លួន៥ នាក់ ចំណុចផ្ទះលេខ២១ ជាន់ទី១ អគារទី៨ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌ៧មករា បានឱ្យដឹងថា ជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធ រួមមានទី១-ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ២១ ជាន់ទី១ អគារទី៨ ផ្លូវ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ទី២-ឈ្មោះ សំ ចាន់តារាវុទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ២១ ជាន់ទី១ អគារទី៨ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ទី៣-ឈ្មោះ ភឿង បិះគា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់លេខ៨ អគារទី៧ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ទី៤-ឈ្មោះ ម៉ូវ ស៊ីនិត ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៥-ឈ្មោះ ប៉ែន វណ្ណដេត ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងជួលជូលទូរស័ព្ទ ទីលំនៅផ្ទះលេខ ៧៤អឺ២ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា និងទី៦-ឈ្មោះ ឌិន ស៊ីណូរ៉ា ហៅស្លេក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិប្រាកដ ទីលំនៅភូមិព្រែក តាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ជនសង្ស័យទាំង៦ នាក់ ធ្វើតេស្តទឹកនោមមានសារធាតុញៀន)។
វត្ថុតាងដកហូត៖អាវុធខ្លី ២ដើម ម៉ាក K59 លេខ១១៥១ បង់ចំនួនមួយ មានគ្រាប់ចំនួន ៥គ្រាប់ អាវុធខ្លីម៉ាក រ៉ូឡូ លេខ ២០៧៧ ពណ៌ទឹកប្រាក់ គ្រាប់ចំនួន ១០គ្រាប់ ម៉ូតូ ៥គ្រឿង (១-ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ពាក់ស្លាកលេខ កណ្តាល 1W-9385, ២-ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FY-7369, ៣-ពណ៌ស+ទឹកក្រូច គ្មានស្លាកលេខ, ៤-ម៉ូតូមួយគ្រឿង ម៉ាក ZOOMER ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1CG-0526, ៥-ម៉ូតូ ម៉ាក CBR ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-9832), ស្លាកលេខចំនួន ៣ សន្លឹក ( ភ្នំពេញ 1F-7414 , សៀមរៀប 1S-1064 , កណ្តាល 1Z-2174 )។ មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៥រសៀល នៅចំណុច មុខផ្ទះលេខ២១ ជាន់ទី១ អគារទី ៨ ផ្លូវ២១៧ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនរងគ្រោះឈ្មោះ ណាំ លាងស្រី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌ៧មករា បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមានទី១-ឈ្មោះ ឈិត រចនា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ជាន់ទី១ អគារទី៨ ផ្លូវ២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ ៧មករា, ទី២-ឈ្មោះ ម៉ា សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ ដើបោកខោអាវឱ្យគេ ស្នាក់នៅផ្ទះជួលលេខ២១ ជាន់ទី១ អគារទី៨ ផ្លូវ២១១ ភូមិ១២
សង្កាត់ វាលវង់ ខណ្ឌ៧មករា។ ឃាត់ខ្លួននៅចំណុច បន្ទប់លេខ៥ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះ សួង ចន្ធូ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មករោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួននៅចំណុចផ្ទះជួលមិនចាំលេខ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សុខ អៀងលី ហៅ ខ្លឹង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិប្រាកដ ទីលំនៅ ភូមិព្រែកហូខាងកើត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងទី៥-ឈ្មោះ ឈាន ឈីងឈីង ហៅដា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ លំនៅភូមិ ព្រែកហូខាងកើត ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទាំង ៥ នាក់ ធ្វើតេស្តទឹកនោមមានសារធាតុញៀន។
វត្ថុតាងដកហូត៖ម្សៅក្រាមពណ៌ស ថ្លាចំនួនមួយកញ្ចប់ ៥កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ២គ្រឿង ដែកកេះចំនួន ៤។ ជនសង្ស័យ និងវត្ថុតាងដកហូត កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង៕ ដោយ៖បញ្ញាស័ក្តិ