រតនគិរី ៖ កម្លាំងការិយាល័យជំនាញ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានប្រើវិធានញុះញង់ឲ្យលក់ដោយខុសច្បាប់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន៨នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចំការស្វាយចន្ទី ក្រោយវត្តភ្នំស្វាយ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។
កម្លាំងនគរបាលការិយាល័យជំនាញក្រុងបានលុង បានឲ្យដឹងថា ជនសង្ស័យ ទាំង៨នាក់ នោះ ១-ឈ្មោះ ញ៉ែម សុផល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករ ស្រុកកំណើតភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពុងសៀម ខេត្តកំពុងចាម រស់នៅបច្ចប្បន្នភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី(បទល្មើសជួញដូរ) ។២-ឈ្មោះ វុន លីហ្សា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ៊ុតសក់ ស្រុកកំណើភូមិអូរឫស្សី១ សង្កាត់អូរឫស្សី១ ខណ្ឌ៧កមរា រាជធានីភ្នំពេញ បច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី(បទល្មើសប្រើប្រាស់) ។៣-ហ៊ឹម ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិជយ័ជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្នភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី(បទល្មើសប្រើប្រាស់) ។៤-ឈ្មោះ ជន វណ្ណាភេទប្រុសអាយុ២៧ឆ្នាំមុខរបរបើកបរមានស្រុកកំណើតភូមិ ស្រីដូងឃុំថ្មអណ្តើកស្រុកចិត្តបុរី ខេត្តក្រចេះ បច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តេតនគិរី(បទល្មើសប្រើប្រាស់) ។៥-ឈ្មោះ ជា វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរបើកបរមានស្រុកកំណើតភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី(បទល្មើសប្រើប្រាស់) ។
៦-ឈ្មោះ វ៉ាន់ ម៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាមមុខរបរលាងឡាន ស្រុកកំណើតភូមិ១ ឃុំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (បទល្មើសប្រើប្រាស់)។៧-ឈ្មោះ អន ឡី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិបានហ្វាំង ឃុំបាប៉ុងស្រុកវ៉ើនសៃ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (បទល្មើសប្រើប្រាស់)។
៨-ឈ្មោះ ជា ណារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានស្រុកកំណើតភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្ន រស់នៅភភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតគិរី(បទល្មើសប្រើប្រាស់) ។ ជនសង្ស័យទាំង៨នាក់បានធ្វើតេស្តទឹកនោមរកឃើញមានជាប់សារធាតុញៀន។ វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន3ថង់(ថង់ធំ១និងថង់តូច២) ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ដាវសាំម៉ូរ៉ៃចំនួន៣ កាំបិតស្នៀត២ ពូថៅ១ និងកាំបិតខ្វែវ១ និងសម្ភារៈសេពថ្នាំញៀនមួយចំនួន(ដបទឹកបរិសុទ្ធតភ្ជាប់ទុយោចំនួន២ ដែកកេះចំនួន៥)៕ ដោយ៖បញ្ញាស័ក្តិ