តាមគេហទំព័រ Oddity Central ដែលដកស្រង់ប្រភពព័ត៌មានប្រចាំតំបន់ឲ្យដឹងថា សាស្ត្រាចារ្យម្នាក់បានរស់នៅជាមួយភរិយា និងកូន ៩នាក់ នាទីក្រុង Sidi Slimane ប្រទេសម៉ារ៉ុក ថ្មីៗនេះបានប្តឹងភរិយាខ្លួនទៅកាន់តុលាការ បន្ទាប់ពីត្រូវបានរកឃើញថា ខ្លួនគាត់ពុំមានលទ្ធភាពបង្កើតកូនបានដោយសារជំងឺម្យ៉ាង ខណៈពេលដែលការរួមរស់ជាមួយភរិយាបែរជាបង្កើតកូនបានដល់ទៅ៩នាក់។
រឿងរ៉ាវនេះចាប់ផ្តើមពេលដែលលោកបានទៅពិនិត្យសុខភាពផ្លូវមូត្រ ហើយវេជ្ជបណ្ឌិតរកឃើញថា លោកមានដុំពកតូចមួយនៅពងស្វាសខាងស្តាំ។ គាត់បានប្រាប់វេជ្ជបណ្ឌិតថា ដុំពកនេះគាត់ច្របាច់ឃើញតាំងពីយូរយារណាស់មកហើយ។
វេជ្ជបណ្ឌិតក៏សម្រេចចិត្តធ្វើតេស្តវិភាគ សំណាងល្អដែលលទ្ធផលបង្ហាញថា ដុំពកនេះមិនកាចសាហាវឡើយ ប៉ុន្តែវាពុំធ្វើឲ្យលោកពុំមានសមត្ថភាពបង្កើតកូនឡើយ។
ប្រៀបដូចរន្ទះបាញ់កណ្តាលថ្ងៃត្រង់ លោកពិតជាវិលវល់រកយល់អ្វីពុំបាន ព្រោះថាប្រសិនបើពុំមានលទ្ធភាពបង្កើតកូនបាន ហេតុអ្វីជីវិតអាពាហិពិពាហ៍ពេញ៣៥កន្លងមកពោរដោយសុភមង្គលជាមួយភរិយា លោកមានកូនដល់ទៅ៩នាក់ ។
តាមកាសែត Al-Massae របស់អឺរ៉ុប ក្រោយពេលឮវេជ្ជបណ្ឌិតប្រាប់ដូច្នេះភ្លាម លោកពុំទាន់ទម្លាក់កំហុសឲ្យភរិយាឡើយ ។ ហើយស្ងៀមស្ងាត់ទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគេត្រួតពិនិត្យសារឡើងវិញ។ លោកបានសំណូមពរឲ្យមន្ទីរពេទ្យធ្វើតេស្តវិភាគត្រួតពិនិត្យឲ្យបានយ៉ាងល្អិតល្អន់បំផុត ។ លទ្ធផលចុងក្រោយរបស់អ្នកឯកទេសបានបញ្ជាក់ថា លោកពុំមានសមត្ថភាពបង្កើតកូនបានយ៉ាងតិច ៥០ឆ្នាំកន្លងមកហើយ ។ វេទនាចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ហើយពុំមានជម្រើសអ្វីទៀតគាត់ក៏បានទាក់ទងជាមួយមេធាវីដើម្បីប្តឹងភរិយាទៅកាន់តុលាការពីបទសហាយស្មន់ស្នើសុំធ្វើបែបបទលែងលះរួមទាំងការមិនទទួលស្គាល់កូនទាំង៩នាក់ ។
ក្រោយពេលធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់តុលាការបានប្រកាសថា លទ្ធផលរបស់មន្ទីរពេទ្យគឺពិតជាសុក្រិត ។ ការវិភាគសុខាភិបាលបង្ហាញថា គាត់ពុំមានមេជីវិតដោយផ្តើមចេញពីដុំពកនៅពងស្វាសតាំងពី ៥០ឆ្នាំមុនគឺជាដើមហេតុ ។
នៅម៉ារុក ទោសសហាយស្មន់គឺជាទោសមួយធ្ងន់ធ្ងរណាស់ ហើយភរិយារបស់លោកប្រាកដជារងការជាប់ពន្ធនាគារច្រើនឆ្នាំ ។ រីឯលោកវិញក៏នាំយកតាមខ្លួននូវកំហឹង ព្រោះទង្វើផិតក្បត់របស់ភរិយាអស់មួយជីវិត ៕