Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាអាមេរិកថា ខ្លួនបានសង្គ្រោះអ្នករត់ពន្ធជនជាតិអឺរ៉ង់៥នាក់ ក្រោយកប៉ាល់របស់ពួក គេផ្ទុះ

សេចក្តីថ្លែងការណ៍មួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានជួយសង្គ្រោះនាវិកអ៊ីរ៉ង់ចំនួន 5 នាក់ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះនៅលើកប៉ាល់របស់ពួកគេ និងបានរឹបអូសទំនិញដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់របស់នាវិកលើកប៉ាល់នេះផងដែរ។

មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ហៅកាត់ថា NAVCENT បានឱ្យដឹងថា ៖«បុគ្គលិកកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានជួយសង្គ្រោះទាហានជើងទឹកប្រាំនាក់ដែលជាជនជាតិអឺរ៉ង់កាលពីថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីអគ្គីភ័យបានបង្កឱ្យមានការផ្ទុះនៅលើនាវារបស់ពួកគេ ខណៈពួកគេកំពុងរត់ពន្ធគ្រឿងញៀនខុសច្បាប់អំឡុងពេលឆ្លងកាត់ឈូងសមុទ្រអូម៉ង់។»

លោកបន្តថា ៖«នាវិកមកពីតំបន់យោធា Sirocco បានមកជួយសង្គ្រោះនាវិកចំនួន៥ នាក់ដែលរងរបួសនៅក្នុងហេតុការណ៍ផ្ទុះលើនាវារបស់ពួកគេ។ ប៉ុន្តែស្របពេលនេះដែរ ម្នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។» នាវិកពីរនាក់ក្នុងចំណោមនាវិកទាំងប្រាំនាក់ ដែលត្រូវបានគេស្គាល់ថាជាជនជាតិអ៊ីរ៉ង់ ត្រូវបានដឹកជញ្ជូនភ្លាមៗទៅកាន់ប្រទេសអូម៉ង់តាមឧទ្ធម្ភាគចក្រដើម្បីធ្វើការព្យាបាល ហើយនៅសល់ប៉ុន្មាននាក់ទៀត ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអូម៉ង់ដើម្បីធ្វើមាតុភូមិនិវត្តន៍។

ក្នុងនោះ សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងទៀតផងដែរថា ក្រុមនាវឹកអាមេរិក Sirocco រឹបអូសបានថ្នាំញៀនជាងពីរតោនដែលមានតម្លៃ ១៤.៧លានដុល្លារ។ ហើយវត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកជាង១៧៤៥គីឡូក្រាម មេតំហ្វេតាមីន ៥០០គីឡូក្រាម និងហេរ៉ូអ៊ីន៣០គីឡូក្រាម។ ក្រុម Sirocco គឺជាផ្នែកមួយនៃ កងកម្លាំងការងារចម្រុះ១៥០ ដែលមានមូលដ្ឋាននៅបារ៉ែន ឬ CTF ១៥០ ដែលធ្វើការក្រោមភាពជាដៃគូកងទ័ពជើងទឹករួមបញ្ចូលគ្នា (CMF) ។

មែនទែនទៅ CTF១៥០ បាននិយាយនៅដើមខែនេះថា ខ្លួនរឹបអូសបានថ្នាំញៀនជាង៦៧តោន ដែលមានតម្លៃប្រមាណ១៨៩ លានដុល្លារក្នុងប្រតិបត្តិការដែនទឹកជុំវិញឈូងសមុទ្រក្នុងឆ្នាំ ២០២១នេះ។ ក្រុម CMF រួមមានប្រទេសចំនួន៣៤ ដែលនាវារបស់ពួកគេល្បាតលើផ្ទៃទឹកអន្តរជាតិចំនួន ៣.២ លានម៉ាយហើយ កងទ័ពជើងទឹកនូវែលសេឡង់បានគ្រប់គ្រង CTF 150 នៅក្នុងខែកក្កដា៕ ប្រភព​៖ The News Arab

×