ភ្នំពេញ ÷ គ្រាន់តែរឿងបន្តិចបន្តួចសោះ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធនិងកូនតូច ពីក្រោយអកស្សឺជាមួយនិងម៉ូតូស្គុបពីមួយគ្រឿងទៀត ប្រកែកគ្នាតឹងសរសៃក ធ្វើឲ្យបុរសជាជនដៃដល់ ដកកាំ.ភ្លើងខ្លីបា.ញ់សំដៅ៣គ្រាប់ ត្រូវដងខ្លួន២គ្រាប់ ដេកដួលក្នុងថ្លុ.កឈា.ម។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ កែងផ្លូវ ៣៧១ ចំណុចស្តុបស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកប្រពន្ធនិងកូន២នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់អង្គភាពសារព័ត៌មានCENឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ទឹកប៊ិចមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1IV-5692 ជិះដឹកប្រពន្ធនិងកូនតូច២នាក់ ពីក្រោយ ជិះតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុស្តុបស្ពានដែកចំការដូង បានបត់ស្តាំឆ្លងចូលផ្លូវ២១៧ ស្រាប់តែភ្លាមនោះដែរ ក៏មានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស មួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ 1GU-9897 ជិះតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូង ក៏អកស្សឺគ្នានិងម៉ូតូជនរងគ្រោះបន្តិច បន្ទួចមិនមានប៉ះពារនឹងបុកគ្នា ឲ្យមានខូចខាតម៉ូតូនោះទេ រួចភាគីទាំង២បានប្រកែកគ្នាតឹងសរសៃក ធ្វើឲ្យជនដៃដល់ទ្រាំពុំបាន ក៏ដកកាំ.ភ្លើងបា.ញ់សំដៅបុរសជនរងគ្រោះ៣គ្រាប់ ត្រូវ២គ្រាប់ ចំដងខ្លួនដេកដួលក្នុងថ្លុ.កឈា.មនៅនឹងថ្នល់ ភ្លាមៗនោះក៏មានរថយន្តសាមុយ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯជនដៃដល់ បានជិះម៉ូតូរត់ទៅមុខប្រមាណជា២គីឡូ ក៏ផ្លុងម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងអាវុធហត្ថ កំពុងតែដុតដៃដុតជើង ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់ ដែលជាខ្មា.ន់កាំ.ភ្លើង ដើម្បីយកមកចាត់ការទៅតាមច្បាប់។ ចំណែកម៉ូតូជនដៃដល់ សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕ រក្សាសិទ្ធិដោយ ៖ សា មេត






