ភ្នំពេញ ៖ អយការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកវ ដោយតំណាងអយ្យការបានសម្រេច៖ ចោទប្រកាន់លើជនសង្ស័យឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ភេទស្រី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ ត្រូវបានតំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាព វិញ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០៦៦ តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែល បញ្ជូនមកពីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយពីបានពិនិត្យលើរបាយ ការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោក ពិនិត្យកាំមេរាំសុវត្ថិភាព និងចម្លើយរបស់សាក្សីឃើញថា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ២០ និង២៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវ បេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រវាងរថយ័ន្ត មួយគ្រឿងម៉ាក់ DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈោ្មះ សុខ ច័ន្ទបូណ៍ប៊ី ហៅ យាន ភេទស្រី កើតថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៣ និងអ្នករួមដំណើរឈ្មោះ សាម៊ឺន វុត្ថារិទ្ធិ ភេទ ប្រុស កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៧ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១-៨៦០៨ បើកបរដោយឈ្មោះ ថា ឧត្តម ភេទប្រុស អាយុ១១ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ចំណែកម៉ូតូជាប់ ខាងមុខក្រោមរថយន្តអូសទៅមុខប្រវែង ៧៨ម៉ែត្រ ទើបរថយន្តឈប់ ។
ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងផ្អែកលើលទ្ឋផល នៃការស៊ើបអង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន គឺជាអ្នកបើកបររថយន្តដែលបង្កឱ្យមានគ្រោះថា្នក់ ចរាចរណ៍ រីឯឈ្មោះ សាម៊ឺន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ។
ហេតុដូច្នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ពីបទ៖បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួសអ្នកដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧២៧ ភូមិក្រោលគោ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច B និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកអ្នករួមដំណើរឈ្មោះ សាម៉ន វុត្ថារិទ្ធិ ភេទប្រុស តំណាងអយ្យការបានសម្រេចដោះលែងឱ្យមាន សេរីភាព តាមដីកាសម្រេចលខ ១៤៤៤ អ.យ.ឆ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី



