Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ួរ មេងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៦ធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦ និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចផ្លាកលេខឡាន នៅចំណុចមុខផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន ០២នាក់ ៖១-ឈ្មោះ ថៃ ប៊ុនធឿន(ខ្មៅ) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ដា មោក (សិត) ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត លេខ2BG-4492 ពីឡានរបស់ជនរងគ្រោះឈ្មោះ ឈុន សុវិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ទុល្វីស០១ , ផ្លាកលេខរថយន្ត លេខ2BG-4492 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ សួង សាម

×