បុរសចំណាស់នេះឈ្មោះ Quang Minh ក្រោយពេលប្រទះឃើញពេលនោមម្តងៗមានលាយឡំនឹងឈាម គាត់ក៏ទៅមន្ទីរពេទ្យទើបដឹងថា ក្នុងក្រលៀនលោកមានដុំក្រួសទាំងសងខាង។
ក្រួសក្នុងក្រលៀនមានសណ្ឋានដូចផ្កាថ្ម ។
ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែត បានសហការជាមួយក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យវៀតណាម-អាល្លឺម៉ង់ ទើបធ្វើការវះកាត់យកដុំក្រួសមានរាងដូចផ្កាថ្ម ទំហំ 6 x 9 cm ទទួលបានជោគជ័យ ។
តាមក្រុមវេជ្ជបណ្ឌិតនេះជាករណីមួយដ៏ស្មុគស្មាញ ខណៈពេលដុំផ្កាថ្មស្ថិតនៅក្រលៀនទាំងសងខាង។ ក្រួសផ្កាថ្មនេះវាបានរីកធំពេញបាតក្រលៀន ។ ហេតុនេះប្រសិនបើពុំវះកាត់ព្យាបាលឲ្យទាន់ពេលទេ វាអាចប៉ះពាល់ដល់មុខងារក្រលៀនបណ្តាលឲ្យស្លាប់បាន។
បច្ចុប្បន្នក្រោយការវះកាត់សុខភាពអ្នកជំងឺធម្មតា ។ បណ្តាវេជ្ជបណ្ឌិតទូន្មានថា មនុស្សទាំងឡាយត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ប្រសិនបើមានការឈឺចុកចាប់ចង្កេះ ឬនោមចេញឈាម នោះអ្នកជំងឺគប្បីទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យ ដាច់ខាតមិនត្រូវប្រើប្រាស់ឱសថដែលគ្មានវេជ្ជបញ្ជាឲ្យសោះ ៕ លីសា