Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងលាបថ្នាំផ្ទះម្នាក់ ឡើងលាបជញ្ជាំងផ្ទះ បណ្តាលឲ្យឆ.ក់ខ្សែភ្លើងធ្លាក់…

ភ្នំពេញ ៖ បុរសជាងលាបថ្នាំផ្ទះម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីឡើងលាបថ្នាំផ្ទះល្វែងមួយកន្លែង បានប៉ះជាមួយនឹងខ្សែភ្លើងម៉ាស៊ីនត្រជាក់ បណ្តាលឲ្យឆ.ក់ធ្លា.ក់ចុះមកខាងក្រោមបោកជាមួយឥដ្ឋការ៉ូ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ផ្ទះលេខB2-8 ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសម្តីស្ត្រីជាម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ មានជាងមួយក្រុមរួម និងជនរងគ្រោះខាងលើ បានមកជួសជុលនិងលាបថ្នាំជញ្ជាំងផ្ទះរបស់គាត់ ដោយជនរងគ្រោះបានឡើងទៅជាន់ខាងលើ លាបជញ្ជាំងផ្ទះតែម្នាក់ឯង ចំណែកជាងផ្សេងទៀត កំពុងតែជួសជុលផ្ទះនៅខាងមុខ ស្រាប់តែឮសំឡេងលាន់ប្រាវ ពេលនោះរូបគាត់ដែលជាម្ចាស់ផ្ទះ រត់ទៅមើលក៏ប្រទះឃើញជនរងគ្រោះ ធ្លាក់ចុះមកខាងក្រោម ហើយរូបគាត់ក៏ប្រញាប់ប្រញាល់ ទៅបិតបារ៉ែតភ្លើង និងស្រែកហៅជាងផ្សេងៗទៀត ឲ្យជួយលើកជនរងគ្រោះកប់ជាមួយខ្សាច់ នៅខាងមុខផ្ទះ ដើម្បីសង្រ្គោះបឋម ដោយស្ថានភាពជនរងគ្រោះហាក់បីដូចជា សភាពធ្ងន់ធ្ងរពេក ទើបបញ្ជូនជនរងគ្រោះតាមម៉ូតូកង់៣ ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ជាអកុសលគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ដោយសារតែរូបគាត់ឆ.ក់ខ្សែភ្លើងហើយធ្លាក់ចុះមកខាងក្រោម បោកក្បាលជាមួយនឹងឥដ្ឋ។

ក្រោយពេកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី១ បានចុះទៅធ្វើកំណត់ហេតុ នៅទីតាំងកើហេតុខាងលើ ជាមួយនិងម្ចាស់ផ្ទះ ចំណែកសពជនរងគ្រោះ កំពុងតែតម្កល់ទុកនៅក្នុងសាលតម្កល់សព នៅឯមន្ទីរពេទ្យរុស្ស៊ី ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×