Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បំបែកសំបុកក្រុមចោរប្ល.ន់យ៉ាងសកម្ម ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីវាយប្ល.ន់យកម៉ូតូ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួន។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីវា.យប្ល.ន់យកម៉ូតូ នៅចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×