ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ បានសម្រេចផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះ គ្រុយ លឹមហេង ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជាអតីតអគ្គកុងស៊ុលកម្ពជាប្រចំាទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ១០០ លាន រៀល និង សម្រេចរឹបអូសប្រាក់ចំនួន ១១៩៣៧ ម៉ឺនដុល្លារអាមេរិក ពីជនជាប់ចោទ ទុកជាសម្បត្តិរដ្ឋ ជាប់ពាក់ព័ន្ធនឹងបទល្មើស “ការសម្អាតប្រាក់” ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នំា ២០១៧ ដល់ ២០២០ ។
គូររំលឹកថា ជនជាប់ចោទ ឈ្មោះ គ្រុយ លឹមហេង ត្រូវបានតុលាការបានចេញដីកាសម្រេចឲ្យឃុំខ្លួនថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។
សាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ធ្លាប់បានកាត់ទោសគាត់ និងដាក់ពន្ធធានគារកំណត់ ៧ ឆ្នាំ , ពិន័យជាប្រាក់ចំនួន ១០ លានរៀលផងដែរ ជាប់ពាក់ព័ន្ធនឹងបទល្មើស ចំនួនបួន បទល្មើសធំៗ គឺបទ បំផ្លាញ ដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិត បទ រំលោភអំណាច និងសម្អាតប្រាក់ មាត្រា ៣៥ និង មាត្រា ៣៨ នៃ ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


