Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ ចាប់ផ្តើមស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអេត្យូពី

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃសុក្រ ទី១៧ បានសម្រេចបោះឆ្នោតគាំទ្រក្នុងការបង្កើតក្រុមអ្នកជំនាញមួយដើម្បីរាយការណ៍អំពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលសង្គ្រាមដែលអូសបន្លាយអស់រយៈពេលមួយឆ្នាំនៅក្នុងប្រទេសអេត្យូពី ទោះបីជាមានការតវ៉ាពីទីក្រុង Addis Ababa ក៏ដោយ។

ជាក់ស្តែង ប្រទេសអេត្យូពីបានរិះគន់ចំពោះអ្វីដែលខ្លួនហៅថា «ចិត្តគំនិតអាណានិគមនិយម» បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហភាពអឺរ៉ុប ដើម្បីជំរុញឱ្យមានសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មសង្រ្គាម ដែលអាចកើតមាននៅក្នុងប្រទេសអេត្យូពី។ដំណោះស្រាយនេះ​ត្រូវ​បាន​បោះឆ្នោត​ដោយ​សហភាព​អឺរ៉ុប ហើយជាលទ្ធផលគឺមានការ​អនុម័ត​ដោយ​រដ្ឋ​ចំនួន ២១ គាំទ្រ និងជំទាស់មានចំនួន១៥ប្រទេស ក្នុង​នោះ​មាន​រុស្ស៊ី និង​ចិន និង១១សម្លេង(ប្រទេស)ផ្សេងទៀ គឺអនុប្បវាទ។

លោក Nada al-Nashif ស្នងការរងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឱ្យដឹងថា សម័យប្រជុំកាលពីថ្ងៃសុក្រគឺ «ការិយាល័យរបស់យើងបន្តទទួលបានរបាយការណ៍គួរឱ្យទុកចិត្តអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរំលោភបំពានដោយគ្រប់ភាគីទាំងអស់»។ការ​បោះឆ្នោត​នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកាមួយ​ដែល​មាន​សមាជិកចំនួន​៤៧​រូប នាទីក្រុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស
ខណៈប្រទេសអាហ្រ្វិកមួយចំនួនដូចជាសេណេហ្គាល់ និងស៊ូដង់បានបដិសេធមិនចូលរួមការបោះឆ្នោត ដែលជាការបង្ហាញមួយនៃក្តីព្រួយបារម្ភរបស់ពួកគេពាក់ព័ន្ធទៅនឹងការរំលោភបំពានសិទ្ធរបស់ពួកគេ ដោយសារពួកគេមិនបានបោះឆ្នោតទេ។

ក្នុងនោះ ក្រុមអ្នកជំនាញនឹងស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភសិទ្ធិ និងការរំលោភបំពានដោយគ្រប់ភាគីជម្លោះនេះផងដែរ។

បន្ថែមពីនេះ បើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមុន ដែលជាការស៊ើបអង្កេតរួមគ្នារវាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសអេត្យូពី និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ត្រូវបានអ្នកសង្កេតការណ៍លោកខាងលិចចាត់ទុកថាមិនគ្រប់គ្រាន់។ លោកស្រីLaetitia Bader នាយិកាតំបន់Horn of Africa ប្រចាំអង្គការឃ្លាំមើលសិទ្ធមនុស្ស (Human Rights Watch) បានបញ្ជាក់ថា «នេះគឺជាអ្វីដែលយើងបានអំពាវនាវជាយូរមកហើយ»។ លោកស្រី​បាន​បន្ថែម​ថា​៖ «​ភាព​ធ្ងន់ធ្ងរ​នៃ​ឧក្រិដ្ឋកម្ម​ទាមទារ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់៕

×