Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១ខែ ឆ្នាំនេះ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសចំនួន១៧០ក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបាន ២,០០១ពាន់លានដុល្លារ

spot_img

ព្រះសីហនុ ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុន មកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិច អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត៣ម៉ឺនកន្លែង។

អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ទទួលបាន ២,០០១ពាន់លានដុល្លារអាមេរិក កើនឡើង ៤០.០៣ភាគរយ ធៀបរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ផលប្រយោជន៍ និងការងារយ៉ាងច្រើនដល់ខេត្តព្រះសីហនុ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ ហើយវាក៏ដើរតួនាទីជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទូលំទូលាយ ផ្នែកពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភពលោក។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុង វូស៊ី ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។

ឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទីក្រុង វូស៊ី បានឱ្យដឹងថា កិច្ចប្រជុំតាមវីឌីអូ ដើម្បីកំណត់អនាគតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ១.៣៦៦លានដុល្លាអាមេរិក។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំចូលសរុប ២.០០១លានដុល្លាអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូបនៃចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ និងត្រូវចាត់បញ្ចូលក្នុងបញ្ជីសម្រេចមូលដ្ឋានក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ បានទទួលស្គាល់ពីរប្រមុខរដ្ឋទាំងពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្អុលបង្ហាញពីខេត្តជាំងស៊ូ។

ឯកឧត្តមបានបញ្ជាក់ថា ទីក្រុង វូស៊ី ធ្វើឱ្យសម្រេចការដាក់ចេញគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ី ជិនភីង ប្រមូលធនធាន និងសកម្មភាពលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដើម្បីមិត្តភាពកម្ពុជា ចិន និងកិច្ចសហប្រតិបត្តិការរបស់ខេត្ត ក្រុងទាំងពីរ។ ការខិតខំដំណើរការលើផ្លូវឧស្សាហកម្មទទួលបានផលប្រយោជន៍ទាំងសងខាង លើកកម្ពស់តំបន់សេដ្ឋកិច្ចតំបន់២.០ ជាឈ្នាន់ផ្សារភ្ជាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ខ្លួនផ្ទាល់ឱ្យកាន់តែប្រសើរ ពង្រីកទំហំសហប្រតិបត្តិការឧស្សាហកម្មនេះជានិច្ច ពង្រីកវិសាលភាពសហប្រតិបត្តិការសហគ្រាស ដើម្បីសម្រេចភាពរុងរឿង ជាក្តីស្រមៃរបស់យើងទាំងអស់គ្នា។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងទីក្រុង វូស៊ី ជាខេត្តសម្ព័ន្ធមេត្រីភាព ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែភាគីទាំងពីររក្សានូវទំនាក់ទំនង និងរៀបចំកម្មវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។ ក្នុងនោះក៏មានការជួយឧបត្ថម្ភគាំទ្រពីររដ្ឋបាល ប្រជាជនខេត្តជាំងស៊ូ និងសាខាកាកបាទជាំងស៊ូ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរឈរលើមូលដ្ឋានស្មើភាព និងមានភាពជឿជាក់គ្នា ដើម្បីឧត្តមប្រយោជន៍រួម។ កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ ” ខ្សែក្រវាត់មួយផ្លូវមួយ” របស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងគោលដៅថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសទាំងពីរ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ហូដូ គ្រុប នៅទីក្រុងវូស៊ី ខេត្តជាំងស៊ូ។ ខេត្ត ក្រុងទាំងពីរ បានកំណត់យកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើជាស្ពាន និងជាវេទិកា ដើម្បីទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ក្រុមហ៊ុនមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិច អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត៣ម៉ឺនកន្លែង។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាសតំបន់នេះ ទទួលបាន ២,០០១ពាន់លានដុល្លារអាមេរិក កើនឡើង ៤០.០៣ភាគរយ ធៀបរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ផលប្រយោជន៍ និងការងារយ៉ាងច្រើនដល់ខេត្តព្រះសីហនុ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ ហើយវាក៏ដើរតួនាទីជាអ្នកបើកច្រកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទូលំទូលាយផ្នែកពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភពលោកផងដែរ។

ក្នុងឱកាសនោះ ក៏មានពិធីចុះហត្ថលេខាចំនួន៤ដូចខាងក្រោម ៖ ១.ពិធីចុះហត្ថលេខាគម្រោងផលិតសំបកកង់ នៃក្រុម ហ៊ុន Jiangsu General Science Technology Co,Ltd។ ២.ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងផ្ដល់ជំនួយសាងសង់សួនកុមារ និងបន្ទប់ទឹកអនាម័យសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ រវាងសាខាកាកបាទក្រហមនៃទីក្រុង វូស៊ី និងខេត្តជាំងស៊ូ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ ៣.ពិធីប្រគល់អំណោយ នូវមជ្ឈមណ្ឌលសកម្មភាពវប្បធម៌មិត្តភាពចិន-កម្ពុជា ដល់បុគ្គលិកក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយសហព័ន្ធសហជីពទីក្រុង វូស៊ី។ ៤.ពិធីសម្ពោធសេវាពិគ្រោះយោបល់ ពីចម្ងាយសម្រាប់ប៉ុស្តិ៍សុខភាព ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕​ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×