Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូលនាំចេញក្រោមលក្ខខណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលចិន និងកម្ពុជា នឹងចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ភ្នំពេញ ៖ រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការ នូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូលនាំចេញក្រោមលក្ខខណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលចិន និងកម្ពុជា ក្នុងគោលបំណង កំណត់ ត្រឹមត្រូវ នូវទីកន្លែងផលិត ទំនិញ នាំចូលនាំចេញ ជំរុញការប្រាស្រ័យទៅវិញទៅមកនៃ សេដ្ឋកិច្ច ពាណិជ្ជកម្ម ចិននិង កម្ពុជា នឹងចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី១៧ខែធ្នូ “រដ្ឋបាលគយប្រទេសចិន បានប្រកាសជាផ្លូវការ នូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូលនាំចេញក្រោមលក្ខខណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា”។

បើតាមស្ថានទូតចិន “ការប្រកាសជាផ្លូវការ របស់រដ្ឋបាលគយប្រទេសចិន នូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញ នាំចូលនាំចេញក្រោមលក្ខខណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណង កំណត់ ត្រឹមត្រូវ នូវទីកន្លែងផលិត ទំនិញ នាំចូលនាំចេញ ក្រោមលក្ខខណ្ឌ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីខាងលើ ជំរុញការប្រាស្រ័យទៅវិញទៅមកនៃ សេដ្ឋកិច្ច ពាណិជ្ជកម្ម ចិននិង កម្ពុជា។ ហើយវិធីសាស្រ្តខាងលើនេះ នឹងចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×