អ្នកគ្រូជនជាតិថៃម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសនៅលើ TikTok មានការចាប់អារម្មណ៍ជាខ្លាំងតែម្តង ខណៈបានឃើញទិដ្ឋភាពនាងស្វាគមន៍កូនសិស្សតូចៗ នៅមាត់ទ្វារថ្នាក់រៀន យ៉ាងប្លែក ដែលពុំធ្លាប់ឃើញពីមុនមក។
អ្នកគ្រូ Pattrawan Laosombut បានបង្ហោះនេះវីដេអូនៅលើ TikTok ក្នុងខែកក្កដា ដោយបានបង្ហាញអំឡុងពេលនាងស្វាគមន៍កូនសិស្សម្នាក់ៗនៅមាត់ទ្វារថ្នាក់រៀន ជាមួយនឹងក្បាច់រាំ ទះដៃផ្ទប់គ្នា ឬឱប ជាដើម ទៅតាមការពេញចិត្តដែលពួកគេ ជ្រើសរើសពីផ្ទាំងរូបភាពដែលព្យួរនៅមាត់ទ្វារ។ វីដេអូនេះ រហូតមកទល់ពេលនេះ គឺមានអ្នកចូលមើលជាង ១៣ លានដង និងជិតកន្លះលានចូលចិត្ត។
តែទោះជាយ៉ាងណា នេះមិនមែនជាវីដេអូ ទើបតែផ្ទុះខ្លាំងបំផុតទេ តែនៅមានវីដេអូស្រដៀងគ្នានេះជាច្រើនទៀតរបស់អ្នកគ្រូ ដែលបានបង្ហោះតាំងពីចុងឆ្នាំ២០២០ ក៏មានអ្នកចូលមើលច្រើនៗផងដែរ។
ពិតណាស់ វីដេអូខ្លះរបស់អ្នកគ្រូ ក៏នៅតែបន្តបង្ហោះឡើងវិញដោយគណនី TikTok ផ្សេងទៀត ដែលបានសរសេីរ ចំពោះវិធីច្នៃប្រឌិតដែលអ្នកគ្រូបានចូលរួមជាមួយកូនសិស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








@pattrawanlaosombut ยังไม่เปิดเรียนเลยคิดถึงเด็กๆดูคลิปเก่าไปก่อนนะคะ ##ครูอนุบาล ##ภัทราวรรณเหล่าสมบัติ
♬ เสียงต้นฉบับ – Natedow Maneewong
@pattrawanlaosombut คิดถึงแล้วนะเด็กๆอยากเปิดเรียน##ภัทราวรรณเหล่าสมบัติ ##ครูอนุบาล
♬ Rain Rain Go Away – The Kiboomers