Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! ប្រពន្ធ​ខំ​ទន្ទឹង​ចាំផ្លូវ​ប្តី ដើម្បី Surprise នំ​ខេ​ក​ខួបកំណើ​ត តែ​ចុងក្រោយ បាន​ត្រឹម​ខកចិត្ត ព្រោះ​ប្តី​បែរ​ធ្វើ​រឿង​នេះ​ដាក់​ទៅវិញ…

កាលពីពេលថ្មីៗនេះ វីដេអូមួយដែលបង្ហាញនារីជាប្រពន្ធម្នាក់ ព្យាយាម Surprise ប្តីក្នុងថ្ងៃខួបកំណើតរបស់គាត់ បានកំពុងល្បីពេញ TikTok។ នៅក្នុងវីដេអូដែលចែករំលែកដោយគណនីឈ្មោះ @c_ehem នោះគេបានឃើញនារីជាប្រពន្ធរូបនោះ កំពុងរង់ចាំប្តីត្រឡប់មកផ្ទះនៅមាត់ទ្វារយ៉ាងអន្ទះសារ ខណៈកំពុងកាន់នំខួបកំណើត។

តែទោះយ៉ាងណា ពេលប្តីរបស់នាង​ដើរចូលមក គាត់ហាក់ដូចជា​មិនមានការភ្ញាក់ផ្អើល ឬ​ចាប់អារម្មណ៍នឹងនំខេក​នោះ​ទេ។ គាត់គ្រាន់តែដើរកាត់នាង និងនំ ដោយមិននិយាយស្តីសូម្បីមួយម៉ាត់ និងថែមទាំងបង្ហាញទឹកមុខរបស់គាត់ឡើងស្អុយប៉ែទៀតផង។

នៅពេលនោះផងដែរ ភ្លើងទៀនក៏បានរលត់ដោយចៃដន្យ នៅពេលគាត់បានដើរកាត់ ហើយភ្លាមៗនោះ នាងជាប្រពន្ធក៏បានអុជវាជាថ្មីម្តងទៀត និងឈរញញឹមយ៉ាងអត់ធ្មត់ បើទោះជាប្តីរូបនេះ នៅតែមិនអើពើយកចិត្តទុកដាក់ចំពោះអ្វីដែលនាងបានខំធ្វើជូនគាត់យ៉ាងណា។

វីដេអូនេះមានអ្នកចូលមើលជាង ១៨ លានដង, ១.៣ លាន Likes, ​ 42.7k share និង 75.4k comment ដែលក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណេតភាគច្រើន បានសម្តែងអារម្មណ៍សោកសៅ ចំពោះនារីជាប្រពន្ធរូបនេះជាខ្លាំង។

អ្នកលេងអ៊ីនធឺណិតមួយចំនួន​បាននិយាយថា​ ពួកគេ​ពិតជាខកចិត្តជំនួសនាងយ៉ាងខ្លាំង និងក៏កោតសរសើរផងដែរ ដែលនាងមានការអត់ធ្មត់ ដោយនៅតែបន្តញញឹមយ៉ាងពព្រាយ បើទោះ​ជា​ប្តីរបស់នាងមិនអើពើ​នឹងទង្វើដ៏ល្អរបស់នាងក៏ដោយចុះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@c_ehem

sakit tak berdarah

♬ suara asli – Bayu Barera
×