Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅប្រទេសកាណាដា

spot_img

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា តាមប្រព័ន្ធវីដេអូ Zoom Meeting។

នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា តាមប្រព័ន្ធវីដេអូ Zoom Meeting។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម រិន វីរៈ ជាប្រធាន និងឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា និងមានការចូលរួមពីឯកឧត្តម កែ សុវណ្ណ ជាប្រធាន និងលោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការសាខា និងអនុសាខាបក្សតាមបណ្តាខេត្ត និងទីក្រុងនៅប្រទេសកាណាដា និងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារយុវជននៅតាមបណ្តាខេត្ត និងទីក្រុ្ងងនៅប្រទេសកាណាដា សរុបចំនួន ២១៧រូប៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×