នៅពេលផ្សារហ៊ុនបិទកាលពីចុងសប្តាហ៍កន្លងទៅនេះ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកើនឡើង ១២០រៀល នៅថ្ងៃនេះមកបិទនៅថ្លៃ ៦.៩០០ រៀលក្នុងមួយហ៊ុន។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនខ្ពស់បន្ទាប់ចំនួន ៨០រៀល ហើយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ វិញកើនឡើង ១០រៀល។
ចំណែក ភាគហ៊ុនអេស៊ីលីដា និង ភាគហ៊ុន ឌីប៊ីឌី បានធ្លាក់ចុះ៤០រៀលនិង ១០រៀលរៀងគ្នា។ ភាគហ៊ុនទាំងឡាយដែលនៅសល់បានរក្សាថ្លៃថេរដដែលនៅពេលផ្សារបិទ។
តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីររួមគ្នាមានចំនួន ១៣៨.២៤លានរៀល ខណៈដែលសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើងបន្តិចចំនួន ០,០៤ពិន្ទុ ឬ០,០១ភាគរយ ដល់ ៤៦២,៥០ពិន្ទុ៕