Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជាង២ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ជាច្រើន បន្ទាប់ពីរងការវាយប្រហារដោយទឹកជំនន់ក្នុងប្រទេសម៉ាឡេស៊ី

មនុស្សជាង ២១,០០០នាក់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ ដែលភាគច្រើនពួកគេរស់ទីក្រុង Selangor នៃប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ចូនមកទីកន្លែងជ្រកកោននៅក្នុងមជ្ឈមណ្ឌលសង្គ្រោះមួយក្នុងតំបន់កាលពីថ្ងៃអាទិត្យ (19 ធ្នូ)។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានប្រកាសថា រដ្ឋាភិបាលនឹងបែងចែកថវិកាក្នុងជំហានដំបូងចំនួន១០០លានរីងហ្គីត សម្រាប់ការជួសជុលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធដែលរងការវាយប្រហារដោយទឹកជំនន់ ហើយនឹងផ្តល់ជំនួយថវិកាដល់គ្រួសារដែលរងផលប៉ះពាល់ផង។

នៅក្នុងការបង្ហោះសារលើបណ្តាញសង្គម Facebook លោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកបានបញ្ជាឱ្យក្រសួងទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការជួយដល់ប្រតិបត្តិការទឹកជំនន់ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Ismail បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្ស ១៥,០០០ នាក់នៅទីក្រុង Selangor ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះជាង១០០កន្លែង ។ លោកបន្ត​ថា ជំនន់​ទឹកភ្លៀង​កាល​ពីថ្ងៃ​កន្លង​ទៅ ពោលគឺថ្ងៃសៅរ៌ បរិមាណ​ទឹកភ្លៀង​សរុប​ក្នុង​មួយ​ខែ គឺស្មើនឹង​ស្ថានភាព​ធម្មតា។

ក្រុមជួយសង្គ្រោះជាង ៦៦,០០០នាក់មកពីស្ថាប័នប៉ូលីស កងទ័ព និងនាយកដ្ឋានពន្លត់អគ្គីភ័យ ត្រូវបានចល័តដើម្បីជួយ
សង្គ្រោះប្រជាជនដែលជាប់គាំងដោយសារបញ្ហាទឹកជំនន់ និងបាននាំពួកគេទៅកាន់ទីជម្រកកាលពីល្ងាចថ្ងៃសៅរ៍។ មនុស្សប្រហែល ៩,៨០០នាក់ស្ថិតនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះចំនួន ១៥៥ នៅទូទាំងរដ្ឋ Pahang ដែលជាកន្លែងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបានគំរាមកំហែងធ្វើឱ្យទឹកទន្លេជាច្រើនក្នុងរដ្ឋហូរហៀរ។

ក្នុងនោះ មន្ត្រីម្នាក់បាននិយាយថា ផ្លូវសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនដែលតភ្ជាប់ទៅកាន់រដ្ឋធានីគូឡាឡាំពួរ ត្រូវបានបិទ
ខណៈដែលអាជ្ញាធរបោសសម្អាតឡើងវិញ។ ចំណែក ចំនួនអ្នកស្រុកដែលរងផលប៉ះពាល់ដោយសារបញ្ហាទឹកជំនន់នៅក្នុងរដ្ឋ Kelantan បានកើនឡើងដល់ជាង ៣,៦០០នាក់ ហើយមជ្ឈមណ្ឌលសង្គ្រោះចំនួន ៤៤នាក់ កំពុងតែដំណើរការ។ មន្ត្រី​រដ្ឋ​មួយ​រូប​បាន​និយាយ​ថា ទន្លេ​ធំៗ​ចំនួន​ប្រាំ​ស្ថិត​ក្នុង​ស្ថានភាពគ្រោះ​ថ្នាក់​នៃ​ការ​ហូរ​ហៀរទឹកចេញមកក្រៅ។

ដោយឡែកនៅរដ្ឋ Terengganu មនុស្សប្រហែល ២៦០ នាក់មកពីស្រុកមួយបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈមានមជ្ឈមណ្ឌលសង្គ្រោះចំនួនបីកំពុងដំណើរការ។ អ្នកស្រុកជាង ៥៥០ នាក់នៅតំបន់ Melaka និងប្រហែលចំនួន៤១០នាក់នៅតំបន់ Negeri Sembilan ក៏រងផលប៉ះពាល់ដោយទឹកជំនន់នេះផងដែរ។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសម៉ាឡេស៊ីបានព្យាករណ៍អាកាសធាតុថានឹងស្ថិតក្នុង«កម្រិតគ្រោះថ្នាក់» នៅថ្ងៃអាទិត្យ ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទូទាំងតំបន់ខ្ពង់រាបដូចជាតំបន់ Cameron,តំបន់Lipis, តំបន់Raub, តំបន់Jerantut, តំបន់Bentong និង តំបន់Kuaantan, តំបន់Temerloh, តំបន់Maran និង តំបន់Pekan៕ ប្រភព៖ CNA

×