Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកខ្សាច់បើកបុ.កម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លា.ប់មួយរំពេច

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តដឹកខ្សាច់ បើកបត់ ទៅបុ.កចំពីមុខពេញទំហឹង ចំណែករថយន្តបង្កបើកចូលការដ្ឋានបាត់ស្រមោល។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃ អាទិត្យ ទី១៩ ខែ ធ្នូ ឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ប៊ុត សារ៉ាន់ ភេទ ប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើត នៅភូមិកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1H-1870 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត បង្កដឹកខ្សាច់ធុនធំមួយគ្រឿង មិនចាំម៉ាក បានបើកបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.កម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យយុវជន ស្លា.ប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ។

ហើយភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បន្ថែមល្បឿនបត់ចូលក្នុងការដ្ឋានមួយកន្លែង នៅជិតកន្លែងកើតហេតុរត់បាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ស្នងការាជធានីភ្នំពេញ មកវាស់វែងយក ម៉ូតូរងគ្រោះ ទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ។

ដោយឡែកសពរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់រួច ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×