Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តគោលការណ៌រដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទួលគោក ធ្វើការជួលជុលផ្លូវ២៥៩ ចាប់ពីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោម

ភ្នំពេញ ៖ កំណាត់ផ្លូវលេខ២៥៩ បានគឺចាប់ផ្ដើមពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានដំណើរការជួសជុលក្រោយរដូវភ្លៀងបានបញ្ចប់ ។

លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ ២០២១នេះថា៖ អនុវត្តតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ធ្វើការជួយជួសជុលកំណាត់ផ្លូវ ដែលខូចខាតឡើងវិញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ។

កំណាត់ផ្លូវលេខ២៥៩ មួយខ្សែដែលមានប្រវែងប្រមាណជាង ១០០ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ធ្វើការជួសជុលឡើងវិញ ក្រោយពីខូចខាត ដោយកន្លែងខ្លះ មានជង្ហុកសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យមានភាពស្រស់បំព្រង សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី២០ធ្នូនេះ យើងបានធ្វើការជួសជុលអ៊ុតកៅស៊ូផ្លូវ ២៥៩ ដោយចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីរហូតដល់ផ្លូវកម្ពុជាក្រោម ។
ការជួសជុល ផ្លូវ២៥៩នេះ គឺត្រូវជួសជុលដោយអ៊ុតកៅស៊ូ អាស់ហ្វា ដោយចាប់ផ្តើមអនុវត្តចាប់ពីព្រឹកថ្ងៃទី២០ធ្នូ២០២១ ដោយធ្វើការជួសជុលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ សុទ្ធ លី

×