Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់ណាស់! មនុស្ស៤នាក់ បានស្លា.ប់ ក្នុង​ឧបទ្ទវហេតុ​ស្ពាន​អាកាស​បា.ក់​ស្រុ.ត​នៅ​ចិន

ទីភ្នាក់ងារ Xinhua បានរាយការណ៍ថា មនុស្ស ៤ នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលផ្នែកនៃផ្លូវឡើងស្ពានអាកាសមួយកន្លែង បានបាក់ស្រុត ស្ថិតនៅក្នុងទីក្រុង Ezhou ក្នុងខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា ស្ពាននេះបានបាក់ស្រុតទៅលើផ្លូវហាយវេ បណ្តាលឲ្យរថយន្តដឹកទំនិញចំនួន ៣ គ្រឿងធ្លាក់ ខណៈរថយន្តមួយគ្រឿងទៀត បើកឆ្លងកាត់ ក៏ត្រូវសង្កត់ជាប់នៅខាងក្រោម។

ទោះជាយ៉ាងណា ការស៊ើបអង្កេតលើមូលហេតុនៃការបាក់ស្ពាននេះ ក៏កំពុងតែបន្តដំណើរការផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×