ភ្នំពេញ ៖ តុលាការកំពូល កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់បុរសជាប់ចោទចំនួន ២នាក់ ដែលត្រូវបានតុលាការដំបូងខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធធានាគារ ម្នាក់ៗ កំណត់ ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធអំពើ ប៉ុន.ប៉ងឃាត.កម្មគិតទុកមុន និង កាន់កា.ប់អា.វុធដោយគ្នានការអុនញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ ក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត បន្ទាយមានជ័យ កាលពីអំឡុងខែកញ្ញាឆ្នាំ ២០១៦ ។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទ២នាក់ ខាងលើរូបនេះមាន ឈ្មោះ បូ ហុកគា ភេទប្រុស អាយុ ២៨ ឆ្នាំ និងម្នាក់ទៀត មានឈ្មោះ វ៉ាន់ ចាន់ថា ភេទប្រុស អាយុ ២៩ ឆ្នាំ ។
ចំណែកឯ ជនរងគ្រោះ ឈ្មោះ កែវ សីហា ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ កាត់ទោស ដាក់ពន្ធនាគារកំណត់ម្នាក់ៗ ១៤ ឆ្នាំ ពីបទ ” ប៉ុន.ប៉ងឃាត.កម្មគិតទុកមុន និងកាន់កាប់អា.វុធដោយគ្នានការអនុញ្ញាត ” តាមមាត្រា ២៩, ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទបានប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បានបន្ធូរបន្ថាយ ពួកគេក្នុងម្នាក់ៗ ពី១៤ ឆ្នាំ ទៅ១១ ឆ្នាំ វិញ ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ខែបន្ទាយមានជ័យ។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា