Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» , សម្តេច សម្ដែងនូវមរណៈទុក្ខ ចំពោះក្រុមគ្រួសារសព ដែលស្លា.ប់ដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ សារសំឡេងពិសេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ឆ្លងកូវីដសហគមន៍ ២០ កុម្ភៈ» ចាប់ពីថ្ងៃនេះតទៅ !។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ សង្ឃឹមថា ថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្ត្រាលី Pfizer នឹងបញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី២៦ និងថ្ងៃទី២៨ ប្រមាណជា ២.៣លានដូសថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញទទួលជំនួយវ៉ាក់សាំងរបស់អូស្ត្រាលីនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយផ្ទាល់ផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ។ ភាពស៊ាំនៅក្នុងសហគមន៍ អាចកាត់បន្ថយបាន និងការកាត់បន្ថយបាននូវការស្លា.ប់ ព្រោះដោយសារឥទ្ធិពលនៃវ៉ាក់សាំងនេះហើយ ទើបយើងកាត់បន្ថយបាននូវចំនួនឆ្លង ហើយបើឆ្លងហើយមិននាំទៅរកភាពធ្ងន់ធ្ងរ និងឈានទៅដល់ការស្លា.ប់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវមរណៈទុក្ខចំពោះក្រុមគ្រួសារសពដែលស្លា.ប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។ សម្ដេចបានចាត់ទុកថា នេះជារឿងគួរឲ្យសោកស្ដាយ ហើយដែលអ្នកស្លា.ប់ភាគច្រើនមានជំងឺរ៉ាំរ៉ៃ ហើយជាមនុស្សចាស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×